ប៉ូលិសខេត្តរតនគិរី បង្ក្រាបជំនួញឈើខុសច្បាប់ របស់ឈ្មួញវៀតណាម នៅក្រុងបានលុង
ខេត្តរតនគិរី៖សមត្ថកិច្ចបានឡោមព័ទ្ធនិងឃាត់ខ្លួនឈ្មួញជនជាតិវៀតណាមរកស៊ីឈើដុះស្លែប្រមែប្រមូលទិញឈើប្រណិតចូលនិងលក់ចេញខួបប្រាំងខួបវស្សានៅលើទឹកដីខេត្តរតនគិរីខេត្តរតនគិរី ៖ សមត្ថកិច្ចបានឡោមព័ទ្ធ និងឃាត់ខ្លួនឈ្មួញជនជាតិវៀតណាម រកស៊ីឈើដុះស្លែ ប្រមែប្រមូលទិញឈើប្រណិត ចូលនិងលក់ចេញ ខួបប្រាំងខួបវស្សា នៅលើទឹកដីខេត្តរតនគិរី ដឹកជញ្ជូនយកទៅលក់ នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ ហើយមានស្តុកទុកក្នុងលំនៅដ្ឋានជាច្រើនកន្លែង សុទ្ធតែប្រភេទឈើប្រណិត ធ្នង់ នាងនួន បេង និងគ្រញូង នៅកណ្តាលក្រុងបានលុង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៤និង៣០ នាទី ល្ងាច ដោយមានការចូលរួម ពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត ។
ម្ចាស់លំនៅដ្ឋានខាងលើត្រូវបានគេស្គាល់ឈ្មោះ ភៀន ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាល ប្រឆាំងបទល្មើសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា កាលពីថ្ងៃទី០៦ ខែឧសភាព ឆ្នាំ២០១៤ វេលាម៉ោង ១០និង២០ នាទីព្រឹក រថយន្តដឹកបទល្មើស ម៉ាកកាម៉ារីស្វិត អត់ពាក់ស្លាកលេខ ពណ៌ឈាមជ្រូក បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៧៨ ចេញពីក្រុងបានលុង ឆ្ពោះទៅព្រំដែនវៀតណាម ត្រូវសមត្ថកិច្ចប្រដេញតាម យ៉ាងប្រកិត។
លុះដល់ចំណុចកើតហេតុ ស្ថិតនៅភូមិសោមត្រក់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ រថយន្តដឹកបទល្មើសខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការត្រួតពិនិត្យឆែកឆេរ ប៉ុន្តែរថយន្តដឹកបទល្មើស ពុំព្រមអោយឆែកឆេរ ហើយថែមទាំងបើកបុក រថយន្តសមត្ថកិច្ច និងបន្ថែមល្បឿន បើករត់គេចចូលទៅដល់ ទឹកដីវៀតណាម ដោយសុវត្ថិភាព។ ប្រភពបន្តទៀតថា បន្ទាប់ពីរថយន្តដឹកបទល្មើស ចេញពីទឹកដីវៀតណាមមកវិញ ត្រូវរថយន្តសមត្ថកិច្ច ដេញតាមពីក្រោយ រហូតដល់លំនៅដ្ឋានខាងលើ ។
សមត្ថកិច្ចបានសុំដីការឆែកឆេរ ពីសាលាដំបូងខេត្ត ហើយក៏ឈានទៅឡោមព័ទ្ធ ផ្ទះជនជាតិវៀតណាមខាងលើនិងធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តដឹកបទល្មើស រីឯម្ចាស់ផ្ទះឈ្មោះ ភៀន បានរត់គេខ្លួនបាត់ស្រមោល។ បច្ចុប្បន្នឈើប្រណិត ដែលរឹបអូសពីក្នុងលំនៅដ្ឋាន ជនល្មើស សមត្ថកិច្ចពុំទាន់កំណត់ និងបញ្ជាក់ចំនួនឈើនៅឡើយទេ ហើយឈើដែលរឹបអូស បានទាំងរថយន្ត ត្រូវបានមន្ត្រីជំនាញ ផ្នែករដ្ឋបាលព្រៃឈើលំផាត់ នាំទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ បានលុង
Source from: watphnom-news.com

























Loading...




Post a Comment