Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុរស​ពោះម៉ាយ​ឡើង​ដើម​ស្វាយ​កម្ពស់ ៧​ម៉ែត្រ ធ្លាក់​បាក់ក​ស្លាប់ចោល​កូនតូចៗ ៥​នាក់​

​ខេត្តកណ្តាល៖បុរស​​ពោះ​ម៉ាយ​​ម្នាក់បាន​​ឡើង​​ដើម​​ស្វាយក​ម្ពស់៧​​ម៉ែត្រដើ​ម្បី​​បេះ​​ផ្លែ​ស្វាយ​​យក​មក​​ហូបតែ​​ជា​​អ​កុ​ស​ល​​ពេល​​កំ​ពុង​​បេះក៏​បាន​​ជាន់​​ប៉ះ​ចំ​​មែក​ស្វាយ​​ពុក

​ខេត្តកណ្តាល ៖ បុរស​​ពោះ​ម៉ាយ​​ម្នាក់ បាន​​ឡើង​​ដើម​​ស្វាយ ក​ម្ពស់ ៧​​ម៉ែត្រ ដើ​ម្បី​​បេះ​​ផ្លែ​ស្វាយ​​យក​មក​​ហូប តែ​​ជា​​អ​កុ​ស​ល​​ពេល​​កំ​ពុង​​បេះ ក៏​បាន​​ជាន់​​ប៉ះ​ចំ​​មែក​ស្វាយ​​ពុក ប​ណ្តា​ល​​ឲ្យ​​បាក់​​ធ្លាក់​​មក​​ដី​​ស្លាប់ ស្លាប់​​ភ្លាម​ៗ​​មួយ​​រំពេច កាល​ពី​​វេលា​ម៉ោង ៦​និង​៣០ នាទី​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ។

​ជនរងគ្រោះ​ដែល​ធ្លាក់ ពីលើ​ដើម​ស្វាយ​ស្លាប់ មានឈ្មោះ ប៊ី ធូ អាយុ ៥៦​ឆ្នាំ ជា​បុរស​ពោះម៉ាយ​កូន ៥​នាក់ មាន​ទីលំនៅ ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៤ ជនរងគ្រោះ បាន​កាន់​បាវ​ពណ៌​ស​មួយ ដើរ​ចេញពីផ្ទះ​សំដៅ ទៅខាង​ក្រោយ​ភូមិ ហើយ​បាន​ឡើងលើ ដើម​ស្វាយ​របស់​អ្នកជិតខាង មួយ​ដើម​ដែលមាន កម្ពស់ ៧​ទៅ​៨​ម៉ែត្រ ។

​ពេល​ជនរងគ្រោះ​ឡើង ជិត​ដល់​ចុង​ដើម​ស្វាយ​ទៅហើយ ក៏បាន​ជាន់​ប៉ះចំ​មែក​ស្វាយ ប៉ុនកដៃ​ដែល​ពុកផុយ ធ្វើ​ឲ្យ​បាក់​ធ្លាក់​មកលើ​ដី បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​នឹងកន្លែង​កើតហេតុ ហើយ​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក សមត្ថកិច្ច​នគរបាល  ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ។ នៅលើ​ខ្លួនប្រាណ សាកសព​ជន​រងគ្រោះ គ្មាន​ស្លាកស្នាម​អ្វី​ធំដុំ​នោះទេ  គឺ មាន​ឈាម​ចេញ តាម​រន្ធ​ត្រចៀក និង​តាម​រន្ធ​ច្រមុះ​៕

Wat 100519


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item