

ចំណាត់ថ្នាក់លេខមួយលើតារាងចំណូលភាពយន្ត Box Office អាមេរិកសប្ដាហ៍នេះបានទៅលើខ្សែភាពយន្ត “22 Jump Street”។ ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ ខ្សែភាពយន្តបែបកំប្លែងថ្មី ដែលសម្ដែងដោយ Jonah Hill និង Channing Tatum អាចរកចំណូលបាន ៦០លានដុល្លារ ពីការបញ្ចាំងនៅអាមេរិក និងកាណាដា។


ចំណែកភាពយន្តចំណាត់ថ្នាក់ទី២ ក៏ទើបតែចេញបញ្ចាំងបានរយៈពេល ៣ថ្ងៃដូចគ្នាដែរ នោះគឺភាពយន្តគំនូរជីវចល “How to Train Your Dragon 2”។ មិនខុសឆ្ងាយពី “22 Jump Street” ប៉ុន្មានឡើយ ខ្សែភាពយន្ត “How to Train Your Dragon 2” អាចរកចំណូលបានរហូតដល់ ៥០លានដុល្លារក្នុងសប្ដាហ៍ដំបូងរបស់ខ្លួន។
តើភាពយន្តកំពូលទាំង ១០ប្រចាំសប្ដាហ៍នេះ អាចរកចំណូលបានប៉ុន្មានខ្លះ? ទស្សនាចំណាត់ថ្នាក់ខាងក្រោមនេះតែម្ដង៖
| ល.រ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
| ១ | 22 Jump Street | ៦០ លានដុល្លារ | ៦០លានដុល្លារ | ១ |
| ២ | How to Train Your Dragon 2 | ៥០ លានដុល្លារ | ៥០លានដុល្លារ | ១ |
| ៣ | Maleficent | ១៩ លានដុល្លារ | ១៦៣,៥លានដុល្លារ | ៣ |
| ៤ | Edge of Tomorrow | ១៦,១លានដុល្លារ | ៥៦,៦លានដុល្លារ | ២ |
| ៥ | The Fault in our Stars | ១៥,៧លានដុល្លារ | ៨១,៧លានដុល្លារ | ២ |
| ៦ | X-Men: Days of Future Past | ៩,៥លានដុល្លារ | ២០៥,៩លានដុល្លារ | ៤ |
| ៧ | Godzilla (2014) | ៣,១លានដុល្លារ | ១៩១,៣លានដុល្លារ | ៥ |
| ៨ | A Million Ways to Die in the West | ៣លានដុល្លារ | ៣៨,៩លានដុល្លារ | ៣ |
| ៩ | Neighbors | ២,៤លានដុល្លារ | ១៤៣,១លានដុល្លារ | ៦ |
| ១០ | Chef | ២,២លានដុល្លារ | ១៤លានដុល្លារ | ៦ |
ទស្សនាឈុតខ្លីៗ ពីខ្សែភាពយន្តជាប់ចំណាត់ថ្នាក់លេខ ១-៥៖
១. “22 Jump Street”
២. “How to Train Your Dragon 2”
៣. “Maleficent”
៤. “Edge of Tomorrow”
៥. “The Fault in Our Stars”
អាន៖ ភាពយន្តធំ ៤រឿង ដែលមិនគួរមើលរំលងក្នុងខែមិថុនានេះ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ reuters
------------
Source from: news.sabay.com.kh























Loading...




Post a Comment