កណ្តាល ៖ ប្រធានក្រុម ការងារ ចុះជួយ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នៃ ក្រុមការងារ ក្រសួងធនធានទឹក កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ បាននាំយក អំណោយ និងថវិកា មួយចំនួន របស់រដ្ឋមន្រ្តី ក្រសួង ធនធានទឹក និងឧតុរនិយម ទៅចែកជូន ដល់ពលករដែល ទើបមកពីប្រទេសថៃ ហើយមាន ស្រុកកំណើតនៅ ស្រុកពញាឮ ។
តំណាងឲ្យ លោក លឹម គានហោ រដ្ឋមន្រ្តី ក្រសួងធនធានទឹក លោក ចាន់ យុត្ថា និងក្រុមការងារ បានទៅ ចុះសួរសុខទុក្ខ និងពាំនាំនូវថវិកា២០ម៉ឺនរៀល និងគ្រឿង បរិក្ខាមួយ ចំនួន រួមមាន សម្ភារ:ផ្ទះបាយ ១ឈុត, ទឹកស៊ីអ៊ីវ កន្លះយួរ និងទឹកត្រី កន្លះយួរ និងមី១កេស ក្នុងម្នាក់ៗ ។
លោក ចាន់ យុត្ថា បានថ្លែងឲ្យដឹងថា ក្រោយពីមានពលករ ជាច្រើននាក់ បានចាកចេញពី ប្រទេសថៃ ជាបន្តបន្ទាប់ ដែលរស់នៅ តាមបណ្តាខេត្ត ក្នុងប្រទេស កម្ពុជានោះ និយាយជារួម និងនិយាយ ដោយឡែក សម្រាប់ប្រជាពលករ ដែលរស់នៅ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានលោករដ្ឋមន្រ្តី លឹម គានហោ ចាត់ចែងឲ្យ ក្រុមការងារ តាមបណ្តាឃុំ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ បូករួមទាំង សម្ភារះប្រើប្រាស់ នៅក្នុងផ្ទះ ជាច្រើនមុខ យកទៅចែកជូន ដល់ពលករ ទាំងនោះ។
លោក ចាន់ យុត្ថា បានផ្តាំផ្ញើការ សួរសុខទុក្ខ ពីសំណាក់ លោករដ្ឋមន្រ្តី ចំពោះការ រស់នៅ និងការស្វែងរក ការងារធ្វើ របស់ប្រជាពលករ ទាំងនោះ ។ ជាមួយគ្នានេះ លោក ចាន់ យុត្ថា បានបញ្ជាក់ថា លោករដ្ឋមន្រ្តី លឹម គានហោ បានណែនាំឲ្យ ក្រុមការងារ ទាំងអស់ ត្រូវខិតខំ ធ្វើយ៉ាងណា ជួយស្វែងរកការងារ ធ្វើដល់ ពលករទាំងនោះ ខណៈដែលពួកគេ ទើបត្រឡប់ មកពីប្រទេសថៃ ហើយពុំមានការងារ ធ្វើត្រឹមត្រូវ នៅឡើយ ៕
------------
Source from: Dap-news
Post a Comment