Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
មន្រ្តី និងអាជ្ញាធរ មូលដ្ឋាន រួមគ្នាបង្កើត មូលនិធិ អភិរក្សតំបន់ ឆ្នេរសមុទ្រកម្ពុជា

ព្រះសីហនុ៖ កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ឆ្នេរសមុទ្រ បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធ សម្រេចបង្កើតមូលនិធិ មួយ ដើម្បីអភិរក្សា តំបន់ឆ្នេសមុទ្រកម្ពុជា ឱ្យកាន់តែមានសោភ័ណភាពថែមទៀត។

កិច្ចប្រជុំពិគ្រោះយោបល់ មួយស្តីពី “ការបង្កើតមូលនិធិអភិរក្សតំបន់ឆ្នេរ សមុទ្រកម្ពុជា” បានធ្វើឡើង កាលពីព្រឹក ថ្ងៃទី២៣ ខែមិថុនា កន្លងទៅថ្មីៗនេះ នាសណ្ឋាគារហ្គូលដិនស៊ីខេត្តព្រះសីហនុ ដោយមានការចូលរួម ដោយលោកស្តើង សុខុម អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និង អភិបាលរង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង រួមទាំង ក្រសួងពាក់ព័ន្ធ មួយចំនួនទៀត ។

ជាលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកវិនិយោគ និងអាជីវករពីព្រោះថា ប្រសិនបើមានមូលនិធិ អភិរក្សតំបន់ឆ្នេរ សមុទ្រកម្ពុជានេះ គ្រប់ភាគគីពាក់ព័ន្ធទាំងអស់ នឹងសហការសាមគ្គីគ្នា ដើម្បីការពារឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត ព្រៃកោងកាង និងធនធានធម្មជាតិតំបន់ឆ្នេរនានាប្រកបដោយចីរភាព ដើម្បីជាប្រភពមេដែក ទាក់ទាញភ្ញៀវទេសចរ មកកំសាន្តលេង នៅតំបន់ឆ្នេរ និងដើម្បីឲ្យសាកសមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក និងជាតារារះ នាទិសនិរតី។

គួរកត់សម្គាល់ផងដែរថា បើតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៣ កន្លងទៅនេះ កម្ពុជា ទទួលបាន ភ្ញៀវទេសចរអន្តរជាតិចំនួន ៤.២១០.១៦៥នាក់ កើនឡើង ១៧.៥% ធៀបនឹង ឆ្នាំ២០១២។ ក្នុងនោះ តំបន់ឆ្នេរសមុទ្រកម្ពុជា សម្រេចបាន កំណើនទេសចរណ៍ ៨៣.១% ដោយទទួលបាន ភ្ញៀវទេសចរ អន្តរជាតិ ៥១៣.៨៩១នាក់។ ដោយឡែកក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០១៤ កម្ពុជាទទួល បានភ្ញៀវទេសចរ អន្តរជាតិចំនួន ១.៦០០.៦១២នាក់ កើនឡើង ៦,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ខណៈដែល តំបន់ឆ្នេរ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២១៧.៥៦៨នាក់។

តាមការព្យាករណ៍ យើងរំពឹងថាក្នុងឆ្នាំ ២០១៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ ១លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជា ២លាននាក់ ។

កំណើនដ៏ឆាប់រហ័ស នៃភ្ញៀវទេចរ មកកាន់តំបន់ឆ្នេរ សម្រេចបាន ដោយសារតែភាពទោល នៃសក្តានុពល ទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលសម្បូរទៅដោយ ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចំរុះ ដ៏សំបូរ បែបនានា ទាំងក្នុងទឹកសមុទ្រ និងលើគោក និងក្រោយពេលដែលឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់ បញ្ចូល ជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក។ ទន្ទឹមនឹងនេះ ដើម្បីធានា នូវនិរន្តរភាពនៃការ អភិវឌ្ឍនៅតំបន់ឆ្នេរ កម្ពុជាចាំបាច់ត្រូវបង្កើន នូវកិច្ចខិតខំការពារ និងអភិរក្សនូវបរិស្ថាន និងធនធានធម្មជាតិ ការរក្សាភាពស្អាត និងភាពបៃតង (Clean & Green) សោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់ នៅតំបន់ឆ្នេរ សមុទ្រឲ្យបានហ្មត់ចត់ ឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឲ្យការអភិរក្ស រីឯការអភិរក្សបម្រើឲ្យការអភិវឌ្ឍ» ដែលជាកត្តាកំណត់ដ៏មានសារៈសំខាន់ ចាំបាច់ជាមូលដ្ឋាន ក្នុងការបង្កើតនូវភាពទាក់ទាញ និងភាពស្រលាញ់ ចូលចិត្ត របស់មនុស្សគ្រប់ៗរូបរាប់ទាំងភ្ញៀវទេសចរផងដែរ ដែលមកទស្សនា តំបន់ឆ្នេរសមុទ្រ៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item