Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ចាប់ខ្លួន អ្នកដឹកនាំតវ៉ា ប្រឆាំងក្រុមហ៊ុន ចំការកៅស៊ូ ស៊ីហ្វ័ររ៉ាប់បើ ប្រជាពលរដ្ឋ លើកគ្នា មកប្រមូល ផ្ដុំនៅមុខតុលាការ

រតនគិរី ៖ ក្រោយពីមាន ការតវ៉ារបស់ ប្រជាពលរដ្ឋ ជាង១០គ្រួសារ ដែលដឹកនាំ ដោយឈ្មោះ ឃឹម សុខ ទៅប្រមូលផ្ដុំ និងឃាត់របស់ ក្រុមហ៊ុន ស៊ីហ្វ័ររ៉ាប់បើ នៅឃុំកក់ ស្រុកបរកែវ កាលពីរសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ស្រាប់តែ នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះ បុរសឈ្មោះ ឃឹម សុខ ត្រូវ បានកម្លាំង នគរបាលចាប់ខ្លួន ហើយបញ្ជូន ទៅកាន់សាលាដំបូង ខេត្ដរតនគិរី ក៏ត្រូវបាន តុលាការ ដាក់ពន្ធនាគារ នៅរសៀលថ្ងៃដដែលនេះ ។

ក្រោយពីមានការចាប់ខ្លួន តំណាងប្រជាពលរដ្ឋ ជាង១០គ្រួសារនេះ ស្រាប់តែក្រុម ប្រជាពលរដ្ឋ ទាំងអស់ បានលើកគ្នា មកតវ៉ា នៅមុខសាលាដំបូង ខេត្ដរតនគិរី ដើម្បីទាម ទារឱ្យតុលាការ ដោះលែង តំណាងរបស់ខ្លួន ឱ្យមានសេរីភាពទៅវិញ ។

ប្រភពព័ត៌មានពី សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យ មានការចាប់ខ្លួន បុរសឈ្មោះ ឃឹម សុខ នេះ ដោយសារតែរូបគាត់ បានដឹកនាំប្រជាពលរដ្ឋ ទាំងខុសច្បាប់ ទៅរារាំង និងឃាត់គ្រឿងចក្រ របស់ ក្រុមហ៊ុន មិនឱ្យដំណើរ ការងាររបស់គេ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងមិន ដកថយឡើយ បើសិនតុលាការ ពុំមានការដោះលែង តំណាងរបស់ខ្លួននោះ។

សូមបញ្ជាក់ថាក្រុមហ៊ុនស្វីហ្វរ៉ាប់ប៊ើ លីមីតធីត ដែលមានសិទ្ធិវិនិយោគ លើដីចំការកៅស៊ូរដ្ឋ ពីរាជរដ្ឋាភិបាល ដែលត្រូវបាន គេដឹងចំនួនជាង៣ពាន់ហិចតានោះ  តែងតែរងនូវការ រារាំងពីក្រុមប្រជាពលរដ្ឋ។

ជាក់ស្តែងនាពេលកន្លងទៅថ្មីៗនេះនៅភូមិ ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ  មានប្រជាពលរដ្ឋជាង៣០០គ្រូសារ បានបង្កឲ្យមានរាំងស្ទះលើការដាំកៅស៊ូរួម ម្តងមកហើយ ដោយក្រុមប្រជាពលរដ្ឋ ទាំងនោះទាមទារ ដីក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូធ្វើកម្មសិទ្ធិ  ហើយនៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤  នេះក្រុម ប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ នៅភូមិយ៉ឺន ឃុំកក់ ស្រុកបរកែវ  ក៏បានធ្វើការទាមទារយកដីចំការកៅស៊ូ ធ្វើកម្មសិទ្ធិ ស្រដៀងគ្នា និងប្រជាពលរដ្ឋជាង៣០០គ្រូសារ នៅស្រុកអូរជុំផងដែរ។ 

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះដែរ លោកស្រី ម៉ា ម៉ុកយីង អគ្គនាយិកាក្រុមហ៊ុនស្វីហ្វរ៉ាប់ប៊ើ បាន សំណូមពរទៅរាជរដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម ដែលទាមទារឲ្យមានដំណោះស្រាយ មួយចំនួន ដូចជា រាល់ដើមកៅស៊ូខូចគុណភាព ត្រូវបានរារាំងមិនឲ្យកាប់ផ្តួលរំលំ ដើម្បីដាំកៅស៊ូថ្មី។  ចំណុចទី២ នៅពេលដែលក្រុមហ៊ុនបាន កាប់ដើមកៅស៊ូខូចគុណភាពរួចហើយ បែរជាប្រជាពលរដ្ឋ រំលោភយក ដីទៅវិញ។ 

ចំណុចទី៣ ក្រុមហ៊ុនរ៉ាប់រង បើកប្រាក់ខែឲ្យកម្មករជាង៨០០នាក់។ លោកស្រីអគ្គនាយិកាក្រុមហ៊ុនស្វីហ្វរ៉ាប់ប៊ើ កំពុងតែមានការខ្វល់ខ្វាយ យ៉ាងខ្លាំង ខ្លាចក្រែងគ្មានប្រាក់បៀវត្ស បើកជូនកម្មករ ដោយសារក្រុមហ៊ុនគ្មាន លទ្ធភាពប្រើប្រាស់លើ ដីដែលរាជរដ្ឋាភិបាល អនុញ្ញាតិឲ្យក្រុមហ៊ុន ធ្វើការវិនិយោគលើចំនួនផ្ទៃដី ប្រមាណជាង៣ពាន់ហិចតានោះ។


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item