កម្ពុជានាំចូលទំនិញផ្លែឈើពីថៃគិតជាទឹកប្រាក់ជិត៨០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ
ថ្លែងក្នុងកម្មវិធីពិព័រណ៍ផ្លែឈើថៃសម្រាប់ឆ្នាំ២០១៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ នៅផ្សារទំនើប Paragon (រាជធានីភ្នំពេញ) លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ កម្ពុជាបាននាំចូលផ្លែឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសថៃ ដើម្បីបម្រើតម្រូវការរបស់ប្រជាពលរដ្ឋ ដែលគិតជាទឹកប្រាក់ប្រមាណជិត៨០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នកម្ពុជានាំចូលផ្លែឈើមកពីប្រទេសថៃ គិតជាទឹកប្រាក់ក្នុង១ឆ្នាំប្រមាណចំនួន២.៥០០លានបាត «លុយថៃ» ឬប្រមាណជិត៨០លានដុល្លារអាមេរិក ហើយពី១ឆ្នាំទៅ១ឆ្នាំ មានកំណើនកើនឡើងជាលំដាប់ប្រមាណ២៥%៕
Source from: www.dtn7.com
Post a Comment