Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ក្រុមជំនួយការ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាំយកអំណោយ ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប្រគេនវត្តក្រូចសើច និងជូនសាលា ស្រុកកណ្តាលស្ទឹង

កាលពីព្រឹកថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៤ លោក មែ ស៊ីថន ជំនួយការ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកនូវថវិកា ចំនួន ៣០ លានរៀល (សាមសិបលានរៀល) និងសម្ភារៈបរិក្ខាមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ប្រគេនដល់វត្តក្រូចសើច ស្ថិតក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដោយឡែកសម្ភារៈបរិក្ខារួមមាន ៖ ម៉ាស៊ីនភ្លើង ចំនួន ០១គ្រឿង ម៉ាស៊ីនថត ចម្លង ០១គ្រឿង និងកុំព្យូទ័រ ០១គ្រឿង ប្រគល់ជូនសាលាស្រុកកណ្តាលស្ទឹង សម្រាប់បម្រើការងាររដ្ឋបាល របស់សាលាស្រុក និងក្រៅពីនេះ ក៏បានពាំនាំនូវវត្ថុអនុស្សាវរីយ៍ ពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនលោក យាយលោកតា ចំនួន ១០០នាក់ ដោយម្នាក់ជូនក្រណាត់សមួយដុំ និងថវិកាមួយម៉ឺនរៀល។

នៅក្នុងមតិសំណេះសំណាលជាមួយ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងលោកយាយលោកតា ជាពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តក្រូចសើច ជាមួយនឹងការពាំនាំការផ្តាំសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងចែកជូនលោកយាយលោកតានា ឱកាសនោះ លោក មែ ស៊ីថន បានគូសរំលឹកឡើងវិញផងដែរ អំពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ដិត ហ៊ុន ម៉ាណែត នៅក្នុងឱ កាសប្រារព្ធ ពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តក្រូចសើច កាលពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៤ នាពេលកន្លងទៅថ្មីៗ ដែល ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បាននាំយកអំណោយមួយចំនួន របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេន និងជូនតាមសំណូមពររបស់មូលដ្ឋានរួចមកហើយ ដោយឡែកថវិកា ៣០លានរៀល ដែលនាំយកមកនោះ គឺសម្រាប់ប្រគេនបន្ថែមដល់វត្តក្រូចសើច ក្នុងការបន្ត ដោះស្រាយការកសាង សមិទ្ធិផលវត្ត សំដៅបម្រើដល់ការគោរពបូជារបស់ពុទ្ធបរិស័ទ្ធជិតឆ្ងាយទៅតាមគន្លង ព្រះពុទ្ធសាសនា ។

លោកបានបន្តលើកឡើងថា ទោះបីលោកជាយុវជនជំនាន់ក្រោយ និងកើតមិនទាន់សម័យរបប ប្រល័យ ពូជសាសន៏ក៏ពិតមែន ប៉ុន្តែតាមរយៈការរៀបរាប់ របស់ឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យ លោកក៏ជា ជនរងគ្រោះម្នាក់ ក្នុងចំណោមយុវជន និងប្រជាជនទូទាំងប្រទេស ដែលបានបាត់បង់សាច់ញាតិ ជីដូនជីតា នៅក្នុងរបបដ៏ខ្មៅងងឹត ដែលបានបំផ្លិចបំផ្លាញគ្មានសល់ គ្មានទេវិស័យអប់រំនាពេលនោះ មានតែវាល ពិឃាត គ្មានទេទីអារាមព្រះពុទ្ធសាសនា មានតែអារាមដែលត្រូវយក ធ្វើជាគុកសាងទារុណកម្ម ជារោងបាយសហករ ជារោងគោ ហើយជាក់ស្តែងសាលាធម្មសភាក្នុងវត្តក្រូចសើចនេះ ត្រូវបានធ្វើជាទ្រុងចិញ្ចឹម ជ្រូកនាពេលនោះ ។ ជាភ័ព្វសំណាងរបស់ប្រលឹងជាតិខ្មែរ ប្រជាជនខ្មែរគ្រប់រូប ក៏ដូចជាប្រទេសជាតិទាំងមូល ដែលត្រូវបាន សង្គ្រោះអាយុជីវិតឲ្យរស់ឡើងវិញ ដោយគុណបំណាច់ដែលមិនអាចមិនអាចបំភ្លេចបាន របស់គណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្តេចប្រមុខទាំងបី ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ វាយផ្តួលរំលំរបប ប៉ុល ពត និងរំដោះជាតិមាតុភូមិពីភ្លើងសង្គ្រាមក្រោម មាគារ៌នយោបាយ ឈ្នះឈ្នះ និងរហូតនាំមកនូវសន្តិភាព ពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងខាងអាណាចក្រ និង ខាងពុទ្ធចក្រ គឺសុទ្ធតែត្រូវបានរស់រៀន និងរីកចម្រើនឥតឈប់ឈរ ។

លោក បូ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ក្នុងនាមថ្នាក់ដឹកនាំមូលដ្ឋាន  បាន គោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលបានយក ចិត្តទុកដាក់អភិវឌ្ឍទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅក្នុងស្រុកកណ្តាលស្ទឹង ដែលធ្វើឱ្យប្រជាពលរដ្ឋ រស់នៅក្នុងជីវភាពសមរម្យ រស់នៅក្រោមម្លប់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ៕

 


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item