Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ប្រតិកម្ម​យ៉ាង​កក្រើក​តប​ទៅ​នឹង​ Page​ របស់​ CNN​ ដែល​សរសេរ​ថា​ ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ​

​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ទូរទស្សន៍​ CNN​ ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​បាន​ Post​ អត្ថបទ​មួយ​ចុះ​ផ្សាយ​ក្នុង​ Website​ អំពី​តំបន់​ទេសចរណ៍​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​១០​ នៅ​ក្នុង​ Page​ ដ៏​ធំ​របស់​ខ្លួន​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ដែល​មាន​អ្នក​ Like​ Page​ ចំនួន​ជាង​ 6M(​ជាង​៦​លាន​)​នោះ​ សរសេរ​(​មិនដឹង​ជា​ចេតនា​ ឬ​អ​ចេតនា​?)​ថា​ Thailand´s​ Angkor​ Wat​ is​ only​ no.6-​ so​ what´s​ the​ world´s​ top​ landmark​ ?​ "​ប្រាសាទអង្គរវត្ត​របស់​ថៃ​ជាប់​លេខ​៦​ ។​ ដូច្នេះ​ តើ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ណា​ជាប់​លេខ​១?"​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បណ្តា​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ និង​អ្នក​ដែល​ស្គាល់​អំពី​អត្តសញ្ញាណ​ប្រាសាទអង្គរវត្ត​ច្បាស់លាស់​ទាំងឡាយ​ ។​

​ក្រោយ​ការ​សរសេរ​ខុសឆ្គង​ ឬ​ភ័ន្ត​ច្រឡំ​អំពី​កម្មសិទ្ធិ​ប្រាសាទអង្គរវត្ត​ក្នុង​ Page​ របស់​ខ្លួន​រួច​មក​ ទូរទស្សន៍​ CNN​ ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ប្រតិកម្ម​រិះគន់​យ៉ាង​កក្រើក​ និង​បាន​បញ្ចេញមតិ​កែតម្រូវ​ភ្លាមៗ​ដែរ​ ដោយ​បាន​បញ្ជាក់​ថា​ Angkor​ Wat​ is​ in​ Cambodia​ ទើប​ធ្វើ​ឲ្យ​ Admin​ របស់​ Page​ ឈ្មោះ​ CNN​ International​ សម្រេច​កែតម្រូវ​ពី​ពាក្យ​សរសេរ​ខុសឆ្គង​ថា​ "Thailand"​ មក​ជា​ពាក្យ​សរសេរ​ត្រឹមត្រូវ​វិញ​ថា​ "Cambodia"​ ។​ លើស​ពី​នេះ​ Page​ របស់​ទូរទស្សន៍​ CNN​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បញ្ចេញមតិ​ឲ្យ​មានការ​កែតម្រូវ​នោះ​ផង​ដែរ​ ។​ មាន​ន័យ​ថា​ ទូរទស្សន៍​ CNN​ បាន​ទទួលស្គាល់​ឡើង​វិញ​ថា​ ប្រាសាទអង្គរវត្ត​ជា​របស់​កម្ពុជា​ ។​

​តាម​ពិត​ទៅ​ ខ្លឹមសារ​អត្ថបទ​ខាងក្នុង​ទាំងស្រុង​របស់​ Website​ ទូរទស្សន៍​ CNN​ បាន​សរសេរ​ថា​ ប្រាសាទអង្គរវត្ត​ ឋិត​នៅ​ខេត្តសៀមរាប​របស់​កម្ពុជា​ជាប់​លំដាប់​លេខ​រៀង​ទី​៦​ និង​ប្រាសាទបាយ័ន​ ឋិត​នៅ​ខេត្តសៀមរាប​របស់​កម្ពុជា​ ជាប់​លំដាប់​លេខ​រៀង​ទី​៧​ ។​ ផ្ទុយ​ពី​នេះ​ នៅ​ពេល​យក​អត្ថបទ​មក​ Post​ ក្នុង​ Page​ របស់​ខ្លួន​ បែរជា​ Admin​ សរសេរ​ពាក្យ​ជា​ចំណងជើង​ខាងលើ​មានការ​ខុសឆ្គង​ថា​ ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ​ទៅ​វិញ​ ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ប្រតិកម្ម​រិះគន់​យ៉ាង​ចាស់ដៃ​ ។​

​សន្ទុះ​ប្រតិកម្ម​ភ្លាមៗ​ស្នើ​ឲ្យ​មានការ​កែតម្រូវ​ទៅ​លើ​កំហុសឆ្គង​របស់​ Admin​ Page​ ទូរទស្សន៍​ CNN​ ក្នុង​ Facebook​ ទទួល​បាន​នូវ​ប្រសិទ្ធភាព​ទាន់​ហេតុការណ៍​បែប​នេះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​នឹកឃើញ​ទៅ​ដល់​របៀបរបប​ធ្វើការ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋ​ម​ន្ត្រី្ឯ​ណោះ​វិញ​ គឺ​យ៉ាប់​ និង​យឺត​ជាង​កៅស៊ូ​ទៅ​ទៀត​ ទោះបី​អនុក្រឹត្យ​របស់​រាជ​ដ្ឋា​ភិ​បាល​បាន​សម្រេច​បង្កើត​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឡើង​ ដើម្បី​ការងារ​ព័ត៌មាន​និង​ប្រតិកម្ម​ចំពោះ​រាល់​ខ្លឹមសារ​នៃ​រូបភាព​បណ្តាញ​ព័ត៌មាន​ជាតិ​ អន្តរជាតិ​ និង​មតិ​របស់​មជ្ឈដ្ឋាន​នានា​ ដែល​មាន​ចរិត​អវិជ្ជមាន​ ដើម្បី​រក្សា​និង​ការពារ​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​ សំដៅ​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​ក៏​ដោយ​ ។​

​ព័ស្តុតាង​មួយ​ចំនួន​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ធ្លាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​រូ​ច​ហើយ​ថា​ កាលពី​អំឡុង​ពេល​មុន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​មក​ដល់​ ព័ត៌មាន​ចរ​ចាម​អារាម​ពេញ​ Facebook​ ថា​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជា​ជនក​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​ន​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួលមរណភាព​ អូស​បន្លាយពេល​ដល់​ជាង​១​ស​ប្តា​ហ៍​ គ្មាន​ឃើញ​ប្រតិកម្ម​បំភ្លឺ​តប​បញ្ជាក់​ការ​ពិត​អ្វី​ទាល់់តែ​សោះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ពី​ស្ថាប័ន​ព្រឹទ្ធសភា​ ឬ​ពី​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នាំ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​អស់​រយៈពេល​យូរ​បង្គួរ​ ។​ នា​ដើមខែ​មិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ទៀត​ ព័ត៌មាន​ច​ចាម​អារាម​ក្នុង​ Facebook​ លេច​ចេញ​ព្រោងព្រាត​ថា​ បុរស​ខ្លាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ជំងឺ​ជា​ទម្ងន់​ រហូត​ដល់​ដាច់​សរសៃឈាម​ខួរក្បាល​ ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​ ខណៈ​ពេល​ព័ត៌មាន​ចរ​ចាម​អារាម​នោះ​លេច​ចេញ​ គ្មាន​ការ​បំភ្លឺ​តប​ឲ្យ​ច្បាស់លាស់​ភ្លាមៗ​ទេ​ ធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​អស់​រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ​ រហូត​ដល់​ថ្ងៃ​បុរស​ខ្លាំង​ចេញ​មុខ​ប្រកាស​ដោយ​ផ្ទាល់​នៅ​ស្រុក​ឈូក​ ខេត្តកំពត​ តែ​ម្តង​ទើប​ស្ងប់ស្ងាត់​ ។​

​ដូច្នេះ​ បើ​ធ្វើការ​ប្រៀ​ង​ធៀប​គ្នា​ទៅ​ គឺ​ប្រតិកម្ម​របស់​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ មាន​ល្បឿន​លឿន​ទាន់​ហេតុការណ៍​ និង​មាន​ប្រសិទ្ធភាព​ជាង​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​បុរស​ខ្លាំង​ទៅ​ទៀត​ ក្នុង​ការ​តបត​បញ្ជាក់​ទៅ​នឹង​ព័ត៌មាន​របស់​ទូរទស្សន៍​ CNN​ ដ៏​ល្បី​របស់​អា​មេ​រិ​ក​សរសេរ​ខុសឆ្គង​ថា​ ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ​នោះ​ ខណៈ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​កំពុង​សម្រាន្ត​លក់​យ៉ាង​ស្កប់ស្កល់​ មិន​ខ្ចី​ខ្វល់​នឹង​កិត្យានុភាព​របស់​ជាតិ​ឡើយ​ ៕​

CNN-Angkor-Wat2CNN-Angkor-Wat-02


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item