Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
[ News ] រដ្ឋាភិបាល អេហ្ស៊ីបថ្មី ស្បថ ចូលកាន់តំណែង ជាផ្លូវការ - Daily News, Global news, International News

គែរ, (ស៊ិនហួ)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០១៤ នេះថា គណរដ្ឋមន្ត្រីអេហ្ស៊ីបថ្មី ដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី អ៊ីប្រាហ៊ីម ម៉ាហ៍ឡាប បានស្បថចូលកាន់តំណែងរបស់ខ្លួន ហើយនៅថ្ងៃអង្គារ នេះ ជាមួយនឹងការរក្សា តំណែងឲ្យនៅដដែលចំពោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីសន្តិសុខ តាមការសម្រេចចិត្ត របស់លោកប្រធានាធិបតី អាប់ឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី ដែលទើបជាប់ឆ្នោត។

លោក ម៉ាហ៍ឡាប ដែលធ្លាប់កាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរយៈពេល ៥ខែ ទៅហើយនោះ ឥឡូវនេះបានក្លាយជានាយករដ្ឋមន្ត្រី ពេញមុខពេញ មាត់ហើយ ក៏ព្រោះតែអ្នក ជាប់ឆ្នោតប្រធានាធិបតីថ្មីនោះ គឺជាអតីតអគ្គមេបញ្ជាការយោធារបស់អេហ្ស៊ីប ដែលធ្លាប់ គាំទ្រលោកកាលពីនៅជានាយករដ្ឋមន្ត្រី ស្តីទីផងដែរ។

ចំពោះពិធីស្បថចូលកាន់តំណែងនេះដែរ បានប្រព្រឹត្តទៅនៅឯងវិមានប្រធានាធិបតី ក្នុង រដ្ឋធានីគែរ ហើយស្ថានីយទូរទស្សន៍រដ្ឋទាំងអស់ បានធ្វើការផ្សាយ បន្តផ្ទាល់ចាប់តាំងពីព្រឹក ថ្ងៃអង្គារ មកម្ល៉េះ។ គណរដ្ឋមន្ត្រីថ្មី មានរដ្ឋមន្ត្រីចំនួន ៣៤រូប ដែលក្នុងនោះមាន ១៤រូបទើប តែងតាំងថ្មី តែមានស្ត្រី ៤រូបប៉ុណ្ណោះ។

ក្នុងឱកាសបើកទំព័រថ្មីមួយទៀត នៃប្រវត្តិសាស្ត្រអេហ្ស៊ីប លោកនាយករដ្ឋមន្ត្រី និង មន្ត្រីអម ទាំងអស់បានស្បថស្បែរថា “ខ្ញុំសូមស្បថចំពោះមុខព្រះជាម្ចាស់ ដ៏មានឫទ្ធិអំណាចថា ខ្ញុំនឹង ការពារឲ្យបានជាដាច់ខាតនូវច្បាប់របស់រដ្ឋ ព្រមទាំងគោរពយ៉ាងពេញលេញ ចំពោះ រដ្ឋធម្មនុញ្ញ និង ការអនុវត្តច្បាប់ផងដែរ។ ខ្ញុំនឹងការពារផលប្រយោជន៍ របស់ប្រជាជន និង លើកស្ទួយឯករាជ្យភាព និង បូរណភាពដែនដីរបស់យើង៕

Photo by DAP-News


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item