Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
http://bekhmer.blogspot.com/2014/06/radomel-falcao.html
ការប្រកួតគូទី៥ នៅក្នុងក្របខណ្ឌ FIFA World Cup 2014 រវាងក្រុមមកពីតំបន់អាមេរិកឡាទីន (កូឡុំប៊ី) ជួបជាមួយក្រុមមកពីតំបន់អឺរ៉ុប (ក្រិច) នឹងត្រូវធ្វើឡើងនៅក្នុងទឹកដីនៃកីឡាដ្ឋាន Estadio Mineirao នៃទីក្រុង Belo Horizonte ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ ៥៨ ២៥៩ នាក់។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ១១:០០ យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៤នេះ។
វិភាគលើក្រុមទាំងពីរ
- នេះប្រហែលជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលក្រុមម្ខាង (កូឡុំបី) រៀបចំយុទ្ធសាស្រ្តប្រយុទ្ធ (៣-៤-៣) ចំណែកម្ខាងទៀត (ក្រិច) ផ្ដោតលើការការពារទៅវិញ (៤-៥-១) ប្រសិនបើមានធ្វេសប្រហែលបន្ដិចគ្រាប់បាល់អាចនឹងកើតឡើងភ្លាមមិនថាខាងក្រុមកូឡុំប៊ី ឬ ក្រិចឡើយ។
- អវត្តមានកីឡាករខ្សែប្រយុទ្ធឆ្នើម Radomel Falcao អាចជាឧបសគ្គមួយយ៉ាងធំសម្រាប់កូឡុំប៊ីក្នុងការប៉ុនប៉ងដណ្ដើមយក ៣ ពិន្ទុពីក្រិច ប៉ុន្ដែទោះជាយ៉ាងណាក្ដីក៏ថ្វីជើងរបស់កីឡាករ Teófilo Gutiérrez និង James Rodriguez មិនអន់ជាង Falcao ប៉ុន្មានដែរ។
- កង្វល់ធំជាងគេរបស់ក្រិចគឺអ្នកចាំទីមិនសូវមានគុណភាព ហេតុដូចនេះហើយទើបក្រិចប្រើខ្សែបម្រើរហូតដល់ទៅ ៥ នាក់ដើម្បីធ្វើយ៉ាងណាបង្កើនការលេងនៅតំបន់កណ្ដាលឲ្យបានច្រើន រងចាំឱកាសល្អវាយបកលឿនៗទៅលើកូឡុំប៊ីវិញ។
- សម្រាប់ការប្រកួត ៧ លើកចុងក្រោយក្នុងក្របខណ្ឌ FIFA World Cup ក្រិចមិនស្គាល់ពាក្យថាបរាជ័យឡើយ។
ជម្រើសទាំង ២៣ នាក់របស់ក្រុមទាំងពីរ

ទម្រង់លេងរបស់ក្រុមទាំងពីរ និងជម្រើសទាំង ១១ នាក់សម្រាប់ការប្រកួតនេះ (possible)
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិកូឡុំប៊ី៖ ៣-៤-៣
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិក្រិច៖ ៤-៥-១

ប្រវត្តិជួបគ្នា ៤ លើកចុងក្រោយរវាងក្រុមទាំងពីរ
ក្រុមទាំងពីរមិនសូវបានជួបគ្នានោះទេ បើយោងទៅតាមគេហទំព័ររបស់ FIFA បានឲ្យដឹងថាក្រុមទាំងពីរធ្លាប់ជួបគ្នាមួយលើកដោយក្រុមជម្រើសជាតិកូឡុំប៊ីបានបំបាក់ក្រុមជម្រើសជាតិក្រិចដោយលទ្ធផល ២ ទល់នឹង ០។
លទ្ធផលនៃការប្រកួត ៦ លើកចុងក្រោយរបស់ក្រុមទាំងពីរ

ទស្សន៍ទាយលទ្ធផលនៃការប្រកួតដោយ 855Live.com
គ្រាប់ត

Share the post "អត់មានកីឡាករខ្សែប្រយុទ្ធឆ្នើម Radomel Falcao តើកូឡុំប៊ីអាចបំបាក់ក្រិចបានឬទេ?"
------------
Source from: 855live























Loading...




Post a Comment