Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ស្ត្រី​ម្នាក់​ត្រូវបានអតីត​​ប្តី​​កាប់​​មួយកាំ​បិត​ប៉័ង​តោចំ​​ពី​លើ​​ក្បាលបណ្តា​ល​​ឲ្យ​​ហូរ​ឈាម​​ក​ក្លាក់កាល​ពី​​វេ​លា​​ម៉ោង

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវបាន អតីត​​ប្តី​​កាប់​​មួយ កាំ​បិត​ប៉័ង​តោ ចំ​​ពី​លើ​​ក្បាល បណ្តា​ល​​ឲ្យ​​ហូរ​ឈាម​​ក​ក្លាក់ កាល​ពី​​វេ​លា​​ម៉ោង ៩​យប់ ថ្ងៃ​ទី​​២៦ ខែ​កញ្ញា ឆ្នាំ​​២០១៣ នៅ​​ក្រុម​ទី​​៣៥ ភូមិ​​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សី​ហនុ ហើយ​​ត្រូវបាន​សាច់ញាតិ ដឹក​មកកាន់​មន្ទីរពេទ្យ បង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ រួច​ផុតពី​សេចក្តីស្លាប់ ។​

 

​អតីត​ប្តី​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឈន សុ​ផានិត អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ មុខរបរ​កម្មករ​ទូ​ក​នេសាទ បាន​កាប់​ទៅលើ​ស្ត្រី​ម្នាក់ ដែល​អះអាង​ជា​អតីត​ប្រពន្ធ មានឈ្មោះ ចេង ឡេង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ជាមួយ​ជនសង្ស័យ មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កំពុង​សំរាក​នៅក្នុង​មន្ទីរពេទ្យបង្អែក ចំការចេក​។

 

​ស្ត្រី​រងគ្រោះ​បាន​និយាយថា នាង​និង​ជនសង្ស័យ ធ្លាប់ជា​ប្រពន្ធ​ប្តី​នឹង​គ្នា ប៉ុន្តែ​បាន​លែងលះគ្នា​ជិត ១ ឆ្នាំ​មកហើយ​។ រហូតដល់​ថ្ងៃកើត​ហេតុ នាង​កំពុង​នៅផ្ទះ​មិត្តភក្តិ ហើយ​អតីត​ប្តី​របស់​នាង ក៏បាន​និយាយ​ហាម​នាង មិន​ឲ្យ​ដើរលេង​ផ្ទះ​មិត្តភក្តិ​ច្រើនពេក ។ ក្រោយពី​និយាយ​រួច នាង​ក៏បាន​ចេញ ពី​ផ្ទះ​មិត្តភក្តិ​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​អតីត​ប្តី​របស់​នាង កាប់​ចំក្បាល​ហូរឈាម​ជោក​ខ្លួន​៕

Wat 27094


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item