Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_2771.html
រាជធានីភ្នំពេញ៖ នារី ២នាក់ បានរងរបួសបាក់ជើង ខណៈដែលត្រូវជនសង្ស័យមានគ្នា ៣នាក់ ប្រដាប់ដោយកាំភ្លើង បាញ់ប្លន់យកម៉ូតូស្កុបពី ១គ្រឿង មិនបានសម្រេច បន្ទាប់ពីនារីទាំង ២នាក់ និងប្អូនស្រីម្នាក់ទៀត ចេញមកពីក្លិបកម្សាន្តហាយក្លិប ដែលហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ កញ្ញា ២០១៣ នៅចំណុចមុខផ្ទះលក់ភេសជ្ជយីហោ វិចិត្របញ្ញា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦១២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីម្នាក់ជិះម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BT-9813 ធ្វើដំណើរទៅយកប្អូនស្រី ២នាក់ នៅហាយក្លិបម្តុំផ្សារសាមគ្គី លុះពេលត្រលប់មកវិញមកដល់ផ្សារ៧មករា ចំណុចមុខផ្ទះលក់ភេសជ្ជយីហោ វិចិត្របញ្ញា ក៏ស្រាប់តែមានជនសង្ស័យ ៣នាក់ ប្រដាប់ដោយកាំភ្លើង ជិះម៉ូតូស្កុបពី ១គ្រឿង ពណ៌ស អត់ចាំស្លាកលេខ ធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះ តែមិនបានសម្រេច ព្រោះជនរងគ្រោះបានព្យាយាមបើកគេច និងត្រូវបានប្រជាពលរដ្ឋចេញមកផ្អើលឆោឡោ ធ្វើឱ្យជនល្មើសខឹង ក៏បាញ់ ១គ្រាប់ ត្រូវចំជើងនារីម្នាក់ធ្លាយទៅជើងនារីម្នាក់ទៀត បណ្តាលឱ្យអ្នកទាំង២ របួសធ្ងន់ ចំណែកជនល្មើសបានបើកម៉ូតូរត់គេចខ្លួនបាត់ ។
ជនរងគ្រោះមានឈ្មោះ ១. សៅ ស្រីពៅ អាយុ ៣០ឆ្នាំ ជាបងស្រី របួសជើងឆ្វេង ២. ស្រីនាង អាយុ ២០ឆ្នាំ ជាប្អូនស្រី របួសជើងស្តាំ និង ៣. ឈ្មោះ ផល្លា អាយុ ២០ឆ្នាំ ពុំមានរងរបួសអ្វីឡើយ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខសញ្ញា ដើម្បីធ្វើការចាប់ខ្លួន ៕ដោយ ជួប ស្រីដា
ប្រភពពីៈ វាលឥន្រ្តិយ























Loading...




Post a Comment