គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បង្ហាញពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ។ សេចក្តីថ្លែងការណ៍បានលើកឡើងថា ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ទ្រង់បានសម្តែងនូវការអបអរសាទរចំពោះគណបក្សទាំងពីរ ដែលត្រូវបានប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោត គាំទ្រអោយសម្រេចបានជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៥ នៃរដ្ឋសភា ។
សេចក្តីថ្លែងការណ៍ បានបន្តទៀតថា ព្រះមហាក្សត្រ ទ្រង់មានព្រះរាជតម្រិះ ណែនាំដល់ថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ អោយសហការរួមគ្នា ដោះស្រាយបញ្ហា សំខាន់ ដោយបន្តថែរក្សា ការពារសន្តិភាព ស្ថេរភាពនយោបាយ និង សង្គម សម្រាប់ជាផលប្រយោជន៍ ដ៏ឧត្តុងឧត្តម របស់ជាតិ ហើយធ្វើការពិភាក្សាគ្នា ប្រកបដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហានានា សំដៅធានាអោយការបើកសម័យប្រជុំដំបូង របស់រដ្ឋសភានីតិកាលទី៥ និង ការបង្កើតរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោត បានដំណើរការត្រឹមត្រូវ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។
គណបក្សប្រជាជនបានសម្តែងនូវកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅថ្វាយព្រះករុណា និង បានបង្ហាញថា គណបក្សប្រជាជន បានពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ ហើយឯកភាពគ្នាបន្តកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែកញ្ញា ជាមួយគណបក្សសង្រ្គោះ ជាថ្មីម្តងទឿត។
គណបក្សប្រជាជនក៏បានអំពាវនាវអោយប្រជាជន អត់ធ្មត់ និង រក្សាភាពស្ងៀមស្ងាត់ រួបរួមគ្នា ថែរក្សាសន្តិភាព និង ស្ថេភាពសង្គម។
Source from: Vayofm























Loading...




Post a Comment