Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖លោកប៉ែនស៊ីម៉នបាន​​កាន់​តំ​ណែង​​ជាអគ្គ​នា​យក​​គយ​​និង​​រដ្ឋា​ករប៉ុ​ន្មាន​​អា​ណត្តិ​​កន្លង​មក​នេះ

​រាជធានី​ភ្នំពេញ ៖ លោក ប៉ែន ស៊ីម៉ន បាន​​កាន់​តំ​ណែង​​ជា អគ្គ​នា​យក​​គយ​​និង​​រដ្ឋា​ករ ប៉ុ​ន្មាន​​អា​ណត្តិ​​កន្លង​មក​នេះ បាន​​បង្កើត​​ឲ្យ​​មាន​​អំ​ពើ​ពុក​រលួយ និង​បក្ខ​ពួក​និ​យម មិន​ដែល​​ក្រែង​​ញ​ញើត ពី​​វិធាន​ការ​​រឹត​បន្តឹង​​របស់ អង្គ​ភាព​​ប្រ​ឆាំង ​​អំ​ពើ​ពុក​រលួយ​នោះទេ ហើយ​កាលពី​ចុង​អាណត្តិ​ទី ៤ គេ​សង្កេតឃើញ​លោក ប៉ែន ស៊ីម៉ន បានរៀបចំ​សាងសង់ ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម ក្នុង​តំបន់​ចំការមន ជាប់​ខាងក្រោយ​ព្រឹទ្ធសភា ក្នុងតម្លៃ​រាប់សិប​លាន​ដុល្លារ​អាមេរិក ហើយ​ការ​ទុក​ឲ្យ​លោក ប៉ែន ស៊ីម៉ន កាន់តំណែង​ជា អគ្គនាយក​គយ​ក្នុង​អាណត្តិ​ទី​៥ នេះ​បន្តទៀត ត្រូវបាន​មន្ត្រី​គយ​តូចតាច មួយចំនួន​ចំអក​ថា ជាការ​ទុក​ឱកាស​ឲ្យ​លោក ប៉ែន ស៊ីម៉ន យកលុយ​ទៅ​សង់​បង្ហើយ​ភូមិគ្រឹះ និង​របង​ដ៏​ខ្ពស់​របស់គាត់​។​

 

​មន្ត្រី​គយ​តូចតាច​មួយចំនួន ដែលមាន​អតីតភាព​ការងារ​យូរ​ឆ្នាំ ដែល​មិនចេះ​កាប់​ដាវ ប្រព្រឹត្ត​អំពើពុករលួយ គ្មាន​ប្រាក់​ដើម្បី​ឡើង​តំណែង ឡើង​តួនាទី​នោះទេ ហើយ​មន្ត្រី​គយ​ខ្លះ រកតែ​រថយន្ត​ថ្មី​ជិះ​នឹង​គេ​សឹង​គ្មាន​ផង ព្រោះតែ​អំពើពុករលួយ និង​បក្ខពួកនិយម ក្រោម​ការដឹកនាំ​របស់​លោក ប៉ែន ស៊ីម៉ន ដូចជា​ការឡើង​តំណែង និង​តួនាទី​ត្រូវ​អនុវត្តន៍ តាម​រូបមន្ត ៥​បូក គឺ​មានន័យថា ត្រូវ​ចំណាយ​ប្រាក់​ចាប់ពី ៥ ម៉ឺន​ដុល្លារ​ឡើងទៅ សម្រាប់​ការឡើង​តំណែង​និង​តួនាទី​ម្តងៗ​។ សម្រាប់​មន្ត្រី​គយ​មួយចំនួន ដែល​ពូកែ​កាប់​ដាវ​ប្រមូល​លុយ ពី​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ មាន​ប្រាក់​ហ៊ាន​ចំណាយ តាម​រូបមន្ត ៥ បូក ហើយ​បើ​ចង់បាន​តំណែង​ល្អ ឬ​ប៉ុស្តិ៍​ខ្លាញ់ ត្រូវ​ចំណាយ​ចាប់ពី ២​ម៉ឺន​ដល់​៥ ម៉ឺន​ដុល្លារ​បន្ថែមទៀត​។​

 

​មន្ត្រី​គយ​ដែលជា​បក្ខពួក របស់លោក ប៉ែន ស៊ីម៉ន មានឱកាស​ឡើង​តំណែង មួយឆ្នាំ​២​ដង​ក៏មាន  ហើយ​ការឡើង​តំណែង នោះ​ទៀតសោត ធ្វើឡើង​មិន​ស្របតាម​ក្រឹត្យក្រម រដ្ឋបាល​នោះទេ គឺ​កើតឡើង​ដោយ​ការ ជួយ​ជ្រោមជ្រែង អន្តរាគមន៍ និង​ការចំណាយ​ប្រាក់ តាមរបៀប​ពុករលួយ​។ មន្ត្រី​គយ​ជាច្រើន អាច​បន្ត​កាន់តំណែង ថ្នាក់​ការិយាល័យ និង​តាម​សាខា មួយចំនួន​ឲ្យ​តែមាន​លុយ អាចធ្វើ​ប្លង់រឹង​កាន់តំណែង​របស់ខ្លួន លើសពី ២ អាណត្តិ គ្មាន​ការផ្លាស់ប្តូរ​តំណែង​នោះទេ បើទោះបីជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានដាក់​ចេញ នូវ​គោលការណ៍​ស្មើភាព ក្នុងការ​ផ្លាស់ប្តូរ​ប៉ុស្តិ៍​មន្ត្រី​គយ នៅ​ទូទាំងប្រទេស ហើយ​មិន​អនុញ្ញាត​ឲ្យ​មានការ​កាន់​ប៉ុស្តិ៍ លើសពី ២ អាណត្តិ​ក៏ដោយ​។

 

​មន្ត្រី​មួយចំនួន​បាន​បញ្ជាក់ថា វិធានការ​រឹតបន្តឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​ធ្វើ​ទៅលើ​មន្ត្រី ដែលមាន​តួនាទី​ប្រមូល​លុយ​ជូន​ជាតិ ព្រោះ​មាន់​ពង​លើ​ស្រូវ តែងតែ​ស៊ី​ស្រូវ​ចៀស​មិន​ផុត​ឡើយ ដូចដែល​អង្គការ​អន្តរជាតិ មួយចំនួន​បាន​ថ្កោលទោស ចំពោះ​ការបាត់បង់​ចំណូល​ថវិកាជាតិ ក្នុង​មួយឆ្នាំៗ ច្រើន​រយ​លាន​ដុល្លារ​អាមេរិក ដោយសារតែ​អំពើពុករលួយ របស់​ជំនាញ​គយ​។ ដូច្នេះ​អង្គភាព​ប្រឆាំង អំពើពុករលួយ​គួរតែ ចាត់វិធានការ​ឲ្យ​បាន​តឹងតែង ក្នុង​ការនាំ​មន្ត្រី​គយ​ពុករលួយ ខិលខូច​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ទើប​គេ​អាច​រំពឹងថា ក្នុង​អាណត្តិ​ទី​៥​នេះ នឹងមាន​កំណើន​ចំណូល​ថវិកាជាតិ សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ដំឡើង​ប្រាក់ខែ ជូន​មន្ត្រីរាជការ​។​

យ៉ាងណាក៏ដោយ ការផ្តល់​ឱកាស​ឲ្យ​លោក ប៉ែន ស៊ីម៉ន កាន់តំណែង​ជា អគ្គនាយក​គយ​និង​រដ្ឋាករ ក្នុង​អាណត្តិ​ថ្មី​នេះ មិន​ខុសពី​ការ​ទុក​ឲ្យ​លោក ប៉ែន ស៊ីម៉ន ប្រមូល​ផលប្រយោជន៍ យកទៅ​បង្ហើយ​របង​ផ្ទះ និង​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​របស់គាត់ ក្នុង​តំបន់​ចំការមន​នោះទេ​។ ភូមិគ្រឹះ​របស់លោក ប៉ែន ស៊ីម៉ន ដែល​សង់​បាន​ប្រមាណ ៨០ ភាគរយ​ហើយ​នោះ ចំណាយ​អស់ប្រាក់​មិនតិច លាន​ដុល្លារ​នោះទេ ហើយ​គ្រាន់តែ​របង ព័ទ្ធជុំវិញ​ភូមិគ្រឹះ មាន​កម្ពស់​ដល់​ទៅ ៣ ម៉ែត្រ មាន​បរិវេណ​ទីធ្លា ធំ​ល្វឹងល្វើយ​អាច​សង់​សួនច្បារ ធ្វើ​អាង​ហែល​ទឹក​។ មន្ត្រី​គយ​មួយចំនួន ដែល​ធ្លាប់​ចេញចូល​ការដ្ឋាន ភូមិគ្រឹះ​នោះបាន​លាន់មាត់​ថា គ្រាន់តែ​ម៉ូដ​របង និង​ម៉ូដ​ភូមិគ្រឹះ​នោះ មើល​មួយ​ភ្លែត​ស្រដៀង​ទៅនឹង វិមាន​សន្តិភាព ជា​កន្លែងធ្វើការ​របស់​សម្តេច ហ៊ុន សែន​។​

អំឡុងពេល​ផ្ទេរតំណែង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា សម្តេច ហ៊ុន សែន បាន​ទទូច​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ទើប​ឡើង​តំណែង​ថ្មី លុបបំបាត់​អំពើពុករលួយ និង​បញ្ហា​លុយ​ក្រោម​តុ លើ​តុ ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការផ្លាស់ប្តូរ​តំណែង​លោក ប៉ែន ស៊ីម៉ន ទេនោះ គេ​យល់ថា​ភាព​អសកម្ម និង​អំពើពុករលួយ ក្នុង​ស្ថាប័នគយ ជា​កន្លែង​រក​ចំណូល ជូន​ជាតិ​ដ៏​សំខាន់ នឹង​គ្មានអ្វី​កែទម្រង់​នោះទេ​។ អាច​បញ្ជាក់បាន​ថា របៀបរបប​ដឹកនាំ​តាមបែប​ពុករលួយ បក្ខពួកនិយម​និង​ការ​កិបកេង ចំណូល​ថវិកាជាតិ អាច​បន្ត​កើតមាន ដូច​រូបភាព​នាពេល​បច្ចុប្បន្ននេះ ចៀស​មិន​ផុត​ឡើយ​៕

Wat 270912


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item