Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
មានរឿង​គួរ​ឲ្យ​រន្ធត់​មួយគឺ​កុងតឺន័រ​ដ៏​ធំ​បាន​ដាច់​របូត​ចេញពី​រថយន្ត​សណ្តោង​ធ្លាក់​សង្កត់​មកលើ​រថយន្ត​របស់​ស្ត្រី​ម្នាក់​កំពុង​បើកបរ​តាមផ្លូវ​សាធារណៈ​ចំពាក់​កណ្តាល​តួ​រថយន្ត​តែម្តង​។​

មានរឿង​គួរ​ឲ្យ​រន្ធត់​មួយ គឺ​កុងតឺន័រ​ដ៏​ធំ​បាន​ដាច់​របូត​ចេញពី​រថយន្ត​សណ្តោង​ធ្លាក់​សង្កត់​មកលើ​រថយន្ត​របស់​ស្ត្រី​ម្នាក់​កំពុង​បើកបរ​តាមផ្លូវ​សាធារណៈ​ចំពាក់​កណ្តាល​តួ​រថយន្ត​តែម្តង​។​

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតមានឡើង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ខណៈដែល​ស្ត្រី​ម្នា​ក់បាន​បើកបរ​រថយន្ត​នៅតាម​ផ្លូវ​សាធារណៈ​ឋិត​នៅក្នុង​ខេត្ត Jiangsu ប្រទេស​ចិន ស្រាប់តែ​កុងតឺន័រ​ពណ៌​ទឹកក្រូច​ដ៏​ធំ​មួយ​បាន​ដាច់​របូត​ចេញពី​រថយន្ត​សណ្តោង​ធ្លាក់​សង្កត់​មកលើ​រថយន្ត​របស់​នាង​កំពុង​ចរាចរណ៍​ចំពាក់​កណ្តាល​តួ​រថយន្ត​ធ្វើ​ឲ្យ​រថយន្ត​របស់​នាង​ខូចខាត​ខ្ទេចខ្ទី​សំប៉ែត​ដូច​ចេកចៀន​។​

អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​ចាត់ទុកថា ជា​សំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់​នោះ គឺ​ស្ត្រី​ដែល​ជួប​ហេតុការណ៍​ដ៏​សែន​តក់ស្លុត​នេះ​បាន​នៅ​រស់រានមានជីវិត​គ្រាន់តែ​ទទួលរង​របួសស្រាល​ប​ន្ទា​ប់​ពី​ក្រុមការងារ​ជួយសង្គ្រោះ​បាន​ប្រើ​រថយន្តស្ទូច​លើកយក​កុងតឺន័រ​ចេញ​ពីលើ​រថយន្ត​របស់​នាង​៕​

20130927-truck


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item