Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តសៀមរាប ៖ បុរស​ម្នាក់​​ដាច់​ ចិត្ត ឡើង​លើ​​ដើម​​ទឹក​ដោះ​គោ យក​​ក្រ​មា​​ចង​ក​​សម្លាប់​ខ្លួន នៅ​ក្បែរ​​បន្ទប់​​ជួល ស្ថិត​នៅ​​ភូមិ​​ត្រ​ពាំង​​សេះ សង្កាត់​​គោក​ចក ក្រុង​សៀម​រាប ទាំង​យប់ បន្ទាប់​ពី​​ស្ត្រី​​ជា​​ស​ង្សារ ធ្វើ​ការ​​ជា​មួយ​គ្នា​​សុំ​​បែក​ផ្លូវហើយ​ រហូតដល់​ម៉ោង ៦ ព្រឹក ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ មាន​បងប្អូន​ដើរទៅ​ផ្សារ បាន​ប្រទះឃើញ​ខ្មោច​ចងក ក៏​ស្រែក​ឆោ​ឡោ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដឹង​ដល់​សមត្ថកិច្ច​។​

ជនរងគ្រោះ​ឈ្មោះ ឡី សុ ភាន់ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន ក្រុង​អង្គរ រស់នៅ​ភូមិ​សរសៃ​ពោង ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មូល​ហេតុដែល​ដាច់ចិត្ត​ចងក សម្លាប់​ខ្លួនឯង​ក៏​ព្រោះតែ​សង្សារ​សុំ​បែកផ្លូវ​។ ជនរងគ្រោះ​បាន​ប្រើ​ក្រមា ចងក​​សម្លាប់​ខ្លួន នឹង​​ដើម​​ទឹក​ដោះ​គោ ដែលមាន​កម្ពស់ ២,៥ ម៉ែត្រ​នេះ ដោយ​ស្លៀក​ពាក់អាវ ផ្កាឈូក​ដៃ​វែង និង​ខោជើងវែង ពណ៌​ខ្មៅ​ ហើយនាងជាសង្សារ បានយំសោកសង្រេង នៅចំពោះមុខសាសព។​
 
​ស្ត្រី​ជា​សង្សារ​ឈ្មោះ វ៉ែន សុភ​ណ្ឌ័ អាយុ ៣៦ ឆ្នាំ ជា​បុគ្គលិក ភោជនីយដ្ឋាន ក្រុង​អង្គរ ស្នាក់នៅ​ស្រុក​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ទើប​ស្រឡាញ់គ្នា ក្នុង​ហាង​នេះ បាន​២​ខែ​ប៉ុណ្ណោះ ហើយ​​មូល​ហេតុ ដែល​​ខ្លួន​​សុំ​​បែក​​នោះ គឺ​បណ្តាលមកពី​ជនរងគ្រោះ បាន​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ជាច្រើនលើក​ច្រើនសារ ហើយ​មិនអាច​រស់នៅ ជាមួយគ្នា​បាន ទើប​គាត់​សម្រេចចិត្ត​សុំ​បែក ៕
Wat 2009 
ប្រភពពី វត្តភ្នំ

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item