អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ហាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីថ្ងៃទី១៣ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ហាឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបន្តការស្រាវជ្រាវដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនពិរុទ្ធជនមកផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ ថា កាលពីថ្ងៃទី១៣ ខែកញ្ញា មានការបង្កៃគ្រាប់បែក និងគ្រឿងផ្ទុះ ចំនួន២លើក នៅកន្លែង២ផ្សេងគ្នា។ ដោយករណីទី១ គ្រាប់បែកប្រភេទM79ចំនួន៣គ្រាប់ ដែលត្រូវបានជនអនាមិកដាក់បង្កៃចោលនៅក្នុងសួនច្បារខាងកើតស្ពាននាគ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីប៉ូលីស។
ជាមួយគ្នានេះ ប៊ីដុងមួយដែលផ្ទុកសារធាតុផ្ទុះ ក៏ត្រូវបានគេ ប្លុងចោលដូចគ្នានៅខាងមុខរដ្ឋសភា និង ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់បំផ្ទុះចោលនៅកន្លែងនោះផងដែរ៕
Source from: Vayofm























Loading...




Post a Comment