Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានីភ្នំពេញ៖ ប៉ុន្មាន​ថ្ងៃនេះ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ហើយ​សំណួរ​ជាច្រើន​ក៏មាន​ជា​បន្តបន្ទាប់​ក្រោយពី​ឃើញ​កញ្ញា ដួង ហ្សូ​រី​ដា តារា​ដ៏​មាន​ប្រជាប្រិយ​រូបនេះ​បានបង្ហាញ​រូប​កូនប្រុស​ឬ​ស្រី​ដ៏​ទ្រលុកទ្រលន់​គួរ​ឲ្យ​ស្រឡាញ់ និង​គ្រឺត​ក្នាញ់​នោះ​។ អ្នកខ្លះ​សរសើរ​ថា​ស្អាត អ្នកខ្លះ​សួរថា​តើ​ជា​កូន​សំណព្វចិត្ត​ឬ​? មានកូន​ហើយ រៀបការ​ពី​អង្កាល់​? ​

​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ពុធ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zorida Doung Fan Page ដែលមាន​អ្នក​ចុច​ចូលចិត្ត like 8497 គេ​ឃើញ​កញ្ញា ដួង ហ្សូ​រី​ដា មាន​បីកូន​តូច​មួយ​ខ្ទង់​អាយុ​មិន​ដល់​មួយ​ខួប​ទេ តែមាន​រូបរាង​ស្អាត​សមរម្យ មាន​សម្បុរ​សម្បក​ស្រដៀង​នាង​ផងដែរ ហើយ​នាង​ថ្នាក់ថ្នម​បី​ទំនង​ដូចជា​ម្តាយ​និង​កូ​អ៊ីចឹង​។ បន្ទាប់ពី​មិត្ត​ម្នាក់​សរសើរ​នាង​ថា​ស្អាត នាង​គ្យូ​ត នាង​ស្រស់​សោភា​ដូច​តួ​ហុងកុង នាង​មាន​មន្ត​ស្នេហ៍ ក៏មាន​មួយចំនួន​សួរ​នាង​ថា ជា​កូន​អ្នក​ឬ​? ស្របពេល​អ្នកខ្លះ​សួរថា តើ​រៀបការ​ពី​ពេលណា​នោះ​។​ ​ ​

គេ​ពុំ​ដឹងថា តើ​ទារិកា​ឬ​ទារក​រូបនេះ​ជា​កូន​នាង​ឬ​យ៉ាងណាទេ ប៉ុន្តែ​រាល់​សំណួរ​ខាងលើ មិនមាន​ចម្លើយ​តប​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Zorida Doung Fan Page ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នាង​ដាក់ឈ្មោះថា Zorida Doung ក៏​មិនមាន​ប្រតិកម្ម​យ៉ាងណា​នោះដែរ​រហូតមកដល់​ថ្ងៃ​សុក្រ ទី​២០ កញ្ញា​នេះ​។

បញ្ហា​នេះ​បង្ក​ការមន្ទិលសង្ស័យ​ពី​បណ្តា​មិត្តភក្តិ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​ទស្សនិកជន​ជាច្រើន​។ សង្ឃឹមថា កញ្ញា ដួង ហ្សូ​រី​ដា ដែល​ក្រសោប​បាន​ភាពល្បីល្បាញ​ស្ទើរ​ដល់​កំពូល​នៃ​ភិ​ភព​សិល្បៈ​នឹង​បកស្រាយ​ចម្ងល់​ទាំងនេះ​ជាមិនខាន​។​ ​កញ្ញា ដួង ហ្សូ​រី​ដា បាន​ក្លាយជា​តារា​ស្រី​ជើងចាស់​លេចធ្លោ​មួយ​ដួង​ដែល​ទទួល​ការកោតសរសើរ​ពី​ទស្សនិកជន​ក្នុង និង​ក្រៅប្រទេស​។

នៅ​កម្មវិធី​អាណាចក្រ​តារា​២០១៣ ស្ថិតនៅក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ពិធី​ការិនី​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Models កញ្ញា ដួង ហ្សូ​រី​ដា បានបង្ហាញ​សម្រស់​យ៉ាង​ស្រស់​សោភា នៅលើ​កម្រាលព្រំ​ក្រហម និង​នៅលើ​វេទិកា ជាទី​ដែល​នាង​ប្រគល់​ពាន​ពិធីករ​មាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ នៃ​កម្មវិធី​អាណាចក្រ​តារា ២០១៣​។​ ​

ក្នុងនាម​ជាតា​រា​ស្រី​ជើងចាស់​ដ៏​មាន​ប្រជាប្រិយភាព កញ្ញា ដួង ហ្សូ​រី​ដា បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​កោតសរសើរ​ពី​ការ​ស្លៀកពាក់​ថា ស័ក្ដិ​សមជា​នារី​ខ្មែរ​ពិតប្រាកដ​មែន​៕ ​
vk2009b1vk2009b3 vk2009b2
ប្រភពពីៈ វាលឥន្រិយ

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item