Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អាយុ​បាន​២០​ឆ្នាំ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៣​កន្លង​មក​ថ្មីៗ​នេះ​។​ទាំង​ព្រះមហាក្សត្រ​

​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អាយុ​បាន​២០​ឆ្នាំ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ថ្មីៗ​នេះ​ ។​ ទាំង​ព្រះមហាក្សត្រ​ ទាំង​មន្ត្រី​បម្រើ​ការងារ​នៅ​គ្រប់​ស្ថាប័ន​ជាតិ​ ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​ ត្រូវ​តែ​ប្រព្រឹត្ត​ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ស្រប​ដាច់ខាត​នឹង​រដ្ឋធម្មនុញ្ញ​ ។​

​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​អស់​រយៈពេល​២០​ឆ្នាំ​ជាប់ៗ​គ្នា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​ការពារ​ និង​គោរព​រដ្ឋធម្មនុញ្ញ​យ៉ាង​ប្តូរផ្តាច់​ ព្រមទាំង​បាន​ព្រមាន​ថា​ "​បើ​មានការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ សម្តេច​នឹង​ផ្ទុះអាវុធ​"​ ។​ ​

មាន​ព័ស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មិន​បាន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ ខណៈ​ដែល​មាត់​របស់​មន្ត្រី​ទាំងនោះ​សូត្រ​ទន្ទេញ​ថា​ "​ការពារ​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​"​ ដែល​ការ​រំលោភ​បំពាន​ និង​ការ​មិន​គោរព​រដ្ឋធម្មនុញ្ញ​នោះ​ មាន​ជា​អាទិ៍​ ៖

១-​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ "​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​ ។​ "​ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ដោយ​យក​ផែនទី​ខ្នាត​១/៥០.០០០​ទៅ​វិញ​ ។​

២-​មាត្រា​១៣៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​តម្រូវ​ឲ្យ​មានការ​បង្កើត​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ ប៉ុន្តែ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​ រាជរដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​បង្កើត​ឲ្យ​មានច្បាប់​គោល​ដ៏​សំខាន់​ទាំង​២​នេះ​សម្រាប់​យក​មក​អនុវត្តន៍​នៅ​ក្នុង​ស្ថាប័ន​តុលាការ​នៅឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ក្នុង​ស្ថាប័ន​តុលាការ​យ៉ាង​ពេញបន្ទុក​ ។​

៣-​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​ការ​សម្រេច​តាម​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដោយ​មានការ​ផ្តល់​យោបល់​របស់​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ក្នុង​សំណុំរឿង​ក្តី​តែ​មួយ​ ផ្ទុយ​នឹង​អំណាច​សាលដីកា​រដ្ឋប្បវេណី​ស្ថាពរ​លេខ​១៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​ ដែល​ជា​ការ​សម្រេច​មួយ​រំលោភ​បំពាន​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​យ៉ាង​កំរោល​ ។​

៤-​ទាក់ទង​នឹង​ដំណើរការ​បើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ និង​ការ​ជ្រើសតាំង​ថ្នាក់ដឹកនាំ​រដ្ឋសភា​ និង​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​២៤​ កញ្ញា​ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ និង​មាន​អាសនៈ​ចំនួន​៥៥​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ចោទប្រកាន់​ថា​ រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​១,​ មាត្រា​៤,​ មាត្រា​៦​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​,​ មាត្រា​៨,​ មាត្រា​៩,​ មាត្រា​៥១​ថ្មី​ និង​មាត្រា​៧៦​ ។​ ​

យោង​តាម​ព័ស្តុតាង​ដូច​បាន​លើក​ឡើង​ខាងលើ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ ទោះបី​លេច​ចេញ​នូវ​សកម្មភាព​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដូច្នោះ​ក៏​ដោយ​ ក៏​គេ​មិន​បានឃើញ​ "​សម្តេច​តេ​ជោ​សែន​"​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​"​ធ្វើការ​ផ្ទុះអាវុធ​"​កម្ទេច​ទៅ​លើ​ក្រុម​ ឬ​បុគ្គល​ដែល​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ក្នុង​នាម​ជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដូច​ការ​អះអាង​នោះ​ឡើយ​ ៕​

Constitution-Logo


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item