Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ប្រភព៖វត្តភ្នំ
​សុខភាព ៖ បើ​អ្នក​ចូលចិត្ត​ប្រើ Laptop ឆែក​សារ​អ៊ីមែល និង​ហ្វេ​ស​ប៊ុ​ក មុន​ចូល​គេង ការស្ទង់មតិ​ថ្មី​មួយ តាម​អ៊ី​ន​ធើរ​ណេ​ត បាន​បង្ហាញថា វា​មិន​ត្រឹមតែ​កាត់បន្ថយ ពេល​គេង​របស់​អ្នក​ទេ ប៉ុន្តែវា​ក៏​បំផ្លាញ​ជីវិត​សិច​របស់​អ្នក​ផងដែរ​។ យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​មនុស្ស​ជំទង់ ២.០០០​នាក់ ដោយ​អ្នក​ឆ្លើយតប​ជិត​១៥% ទទួលស្គាល់ថា មាន​សិច​តិច ដោយសារ​ទម្លាប់​ឆែក​អ៊ី​ន​ធើរ​ណេ​ត​។​

​អ្នក​ឆ្លើយតប​ជិត​ពាក់កណ្តាល បាន​និយាយថា ពួកគេ​បាន​ចំណាយពេល​៩០​នាទី លើ​កុំព្យូទ័រ​យួរដៃ ឧបករណ៍ Tablet ដូចជា iPad ទូរស័ព្ទដៃ​ទំនើប ខណៈ​នៅលើ​គ្រែ ដែល​ជំរុញ​ឱ្យ​ពេល​មធ្យម​នៃ​ការ​គេង​របស់​ពួកគេ ជ្រុល​ដល់​កណ្តាលអធ្រាត្រ ដោយ​កាលពី​១០​ឆ្នាំមុន ម៉ោង​ចូល​គេង​មធ្យម របស់​ពួកគេ គឺ​ម៉ោង​១០:៣០​នាទី​យប់​។ លើសពីនេះ អ្នក​ឆ្លើយតប​ប្រមាណ​២៥% និយាយថា ពួកគេ​ឆែក​អី​ុ​ន​ធើរ​ណេ​ត​លើ​គ្រែ ខណៈ​១៥% មើល​ទូរទស្សន៍​លើ​កុំព្យូទ័រ​យួរដៃ ឬ​ឧបករណ៍ Tablet មុនពេល​គេង​។ ចំណែក​មនុស្ស​វ័យ​ចំណាស់ និយាយថា ពួកគេ​អាន​សៀវភៅ​មុន​ចូល​គេង​។​

យោងតាម​ការស្ទង់មតិ​របស់ TeleNav  បង្ហាញថា ម្ចាស់​ទូរស័ព្ទ​ទំនើប​ម្នាក់ ក្នុងចំណោម​៣​នាក់ បាន​អះអាងថា ពួកគេ​សុខចិត្ត​ទៅ ដោយ​មិនបាច់​មាន​សិច ជាជាង​ទៅ ដោយ​គ្មាន​ទូរស័ព្ទ រយៈពេល​១​សប្តាហ៍​។ រីឯ​ការស្ទង់មតិ The 2011 Sleep in American Poll  ក៏បាន​បង្ហាញថា មនុស្ស​៩៥% ទទួលស្គាល់ថា បាន​ឆែក​អ៊ី​ន​ធើរ​ណេ​ត មើល​ទូរទស្សន៍ ឬ​ផ្ញើ​សារ មុនពេល​ចូល​គេង។

ចំណែក​ការស្រាវជ្រាវ​ដោយឡែក​មួយទៀត ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពន្លឺ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រេ​នស៍​សេឡារ ក៏បាន​រកឃើញថា ការ​សម្លឹងមើល​អេក្រង់​ពន្លឺ ដូចជា iPads និង​ឧបករណ៍ Talbets ផ្សេងទៀត អាចធ្វើឱ្យ​មិន​ងងុយគេង ដោយសារ​វា​ទប់ស្កាត់​មេ​ឡា​ថូ​នី​ន​៕
1-a (1)

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item