Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
កាលពីថ្ងៃទី​១២ កញ្ញា មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ចេញ​ពី​មជ្ឈដ្ឋា​នអ្នក​សិល្បៈ និង​មហាជន​ជាពិសេស​អ្នក​សារពត៌មាន​បន្ទាប់​ពី​ទទួល​ដំណឹងថា តារាសំដែង និង​ពីធិការិនី អ្នកនាង​ចន ច័ន្ទ​លក្ខិណា ចែក​ផ្លូវ​ជាមួយ​លោក យុត្ថារ៉ាឆានី។

តាម​ប្រភពគេ​ហទំព័រ Khmer Herald ដែល​ដក​ស្រង់​ពី LookingToday បាន​ឲ្យ​ដឹងថា កន្លងមក​ធ្លាប់មាន​ព័ត៌មាន​ចុះផ្សាយ ជា​បន្តបន្ទាប់​ថា ជីវិត​ក្នុង​គ្រួសារ​របស់​ពិធី​ការិនី​រាង​ខ្ពស់ស្រឡះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ស្វាមី ត្រូវ​ជួប​ភាព​រកាំរកូស ដោយសារ​តែមាន​អ្នក​ទី​បី​ចូល​ជ្រៀត​ជ្រែក​​ស្នេហា ដល់​ថ្នាក់​ធ្វើ​ឲ្យ​សុភមង្គល ក្នុង​គ្រួសារ​របស់​ពួកគេ​ទាំងពីរ ហាក់​ប្រះ​ស្រាំ​ឃ្លាតឆ្ងាយ​ពីគ្នា​ម្តង​បន្តិចៗ រហូត​ត្រូវ​សម្រេចចិត្ត​ដើរ​ដល់​ផ្លូវបំបែក​ដោយ​ស្ងាត់ៗ​។​

គេហទំព័រ​ដដែល​បាន​រៀបរាប់ថា បើតាម​ប្រភព​នៅក្នុង​សិល្បៈ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ប្រាប់​យើង​អោយដឹងថា ចំណងស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​ជាង​១០ ឆ្នាំ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​តារា​សម្តែង លោក យុ​ត្ថា​រ៉ា ឆា​នី ត្រូវ​បានបញ្ចប់​សព្វគ្រប់ ក្រោយពី ពួកគេ​ទាំងពីរ​នាក់​បាន​ផ្តិតមេដៃ លែងលះគ្នា​រួចរាល់​កាលពីពេល​ថ្មីៗ​នេះ ដោយ​មិនបាន​ប្ដឹងប្ដល់​គ្នា​ទៅ​តុលាការ​ឡើយ​។​

​ប្រភព​ដដែល​បាន បង្ហើប​ប្រាប់ទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​តារា​សម្តែង​គូ​ស្វាមីភរិយា​មួយគូ​នេះ ដល់​ថ្នាក់​ដើរ​ដល់​ផ្លូវបំបែក​នោះ ដោយសារ​តែមាន​អ្នក​ទី​៣ ចូលមក​ជ្រៀតជ្រែក​ស្នេហា ឆក់យក​បេះដូង​តារា​សម្តែង​កូន​១ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដោយ​បុរស​រូបនោះ​មានទ្រព្យ​សម្បត្តិ​សម្បូរបែប តាម​ប្រ​ម៉ាញ់​ស្នេហា​តារា​បង្ហាញ​ម៉ូដ​រាង​ខ្ពស់ស្រឡះ​រូបនេះ បានសម្រេច​ចិត្ត និង​ធ្វើ​ឲ្យ​ស្វាមីភរិយា​១​គូ​នេះ ចាប់ផ្តើម​មាន​បញ្ហា​រង្គោះ​រង្គើ មិន​ចុះសម្រុង​គ្នា ដល់​ថ្នាក់​ចែកផ្លូវ​គ្នា​បែប នោះ​តែម្តងទៅ​។​

​ចំពោះ​ព័ត៌មាន ដែល​លើកឡើងថា តារា​សម្តែង​ល្បីឈ្មោះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លែងលះ​ស្វាមី​ស្ងាត់ៗ​នោះ គឺ​មកពី​ពួកគេ​ទាំងពីរ​នាក់​មិន​ចង់​ឲ្យ​មាន​ព័ត៌មាន​ចុះផ្សាយ និង​ភ្ញាក់ផ្អើល​នាំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ ព្រោះថា​កន្លងមក គ្រួសារ​១​នេះ ធ្លាប់​ត្រូវបាន​ទស្ស​និក​ជន​​សរសើរ​ថា​ជា​គ្រួសារ​គំរូ ប៉ុន្តែ​ពេល​មាន​បញ្ហា​បែបនេះ ត្រូវតែ​លាក់បាំង ព្រោះ​កុំ​ឲ្យ​ខ្មាស​គេ​។​

​ពាក់ព័ន្ធ​ព័ត៌មាន​លេចឮ​នេះ យើង​បាន​ព្យាយាម​ទាក់ទង ទៅ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ស្វាមី តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង បែរជា​គ្មាន​អ្នកទទួល​។ ទោះជា​យ៉ាងណាក្ដី ដំណឹង​នៃ​ការ​លែងលះ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​មហាជន ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​ជារឿយៗ​គូស្នេហ៍​ជា អ្នកសិល្បៈ​ទាំងពីរ​ដួង​នេះ តែងតែ​ផ្ដល់​ដំបូន្មាន​ល្អៗ ដល់​អ្នកសិល្បៈ​ដូចគ្នា និង​មហាជន​ពី​គ​ន្លិះ​ថែរក្សា​សុភមង្គល​ក្នុង​គ្រួសារ ឲ្យ​បានយូរ​អង្វែង​។​

យ៉ាងណា​ក៏ដោយ មិនទាន់មាន​ការបញ្ជាក់ច្បាស់លាស់​ពីប្រភព​ពាក្យចចាម​អារ៉ាម​នោះ​ទេ ហើយ​ការលេចលឺ​នេះ ក៏​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់នោះ​ដែរ ព្រោះ​គ្មាន​ការបក​ស្រាយ​ពីសាម៉ី​ខ្លួន ដែល​ប្រការនេះ​អាច​ធ្វើឲ្យ​មហាជន​ស្មានដឹងថា ភាពរកាំរកូស​ក្នុង​គ្រួសារសិល្បៈមួយ​នេះ​អាចនឹង​កើត​មានមែន។

ពត៌មាន​បន្ថែម នឹងត្រូវជម្រាបនាពេលក្រោយទៀត....!
ប្រភពពីៈ នាវា

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item