Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ថ្ងៃនេះ​គេហទំព័រ​សប្បាយ​បាន​​ទំលាយ​រឿង​មួយ​​ដែល​ប្រិយមិត្ត​ជាច្រើន​ចង់ដឹង​​យូរ​មកហើយ គឺ​ពត៌មាន​លួចស្នេហ៌​របស់ លោក រតនៈ វិសិដ្ឋ​តារា​ស្រស់​សង្ហារ អតីត​មិត្ត​ប្រុស​របស់​ ថន​ លក្ខិណា។

លោក រតនៈ វិសិដ្ឋ​បានប្រាប់ គេហទំព័រ​សប្បាយថា ការ​ដុះដាល​អារម្មណ៍​ល្អ​នេះ បែប​នេះ ក្រោយ​លោក​បាន​ជួប​សម្ដែង​ជា​ញឹក​ញាប់​ជាមួយ​កញ្ញា តូតា រួម​ទាំង​ការ​បង្កើត​ភាព​ស្និទ្ធ​ស្នាល​នៅ​ខាង​ក្រៅ​សាច់​រឿង​ផង ។ លោក​លើក​ឡើង​ថា “ពួក​យើង​តែង​តែ​ទៅ​ណា​ជាមួយ​គ្នា ហើយ​ខ្ញុំ​និយាយ​ពី​អារម្មណ៍​ពិត គឺ​រាល់​ពេល​នៅ​ជាមួយ​គាត់ ខ្ញុំ​មាន​អារម្មណ៍​ល្អ ព្រោះ​គាត់​ទន់​ភ្លន់ ក្មេង អីចឹង​ហើយ​បាន​ខ្ញុំ​ចូល​ចិត្ត​គាត់!”។

ជាការពិត​ ទស្សនិកជន​ជាច្រើន ជាពិសេស​ទស្សនិកជន​នារីៗ ដែល​ប្រហែល​ជាលុងចិត្ត​ស្រលាញ់​លោក រតនៈ វិសិដ្ឋ​ដែរនោះ បាននិយាយ​បែបលេង​សើចថា រតនៈ វិសិដ្ឋ​ ដូចជា​ស្និទ្ធឹ​ស្នាល​ខុស​ពីធម្មតា​មែន​ រហូត​ពេលខ្លះ​ធ្វើ​ឲ្យទស្សនិក​ជន​យល់ថា ពីរនាក់ហ្នឹង​ស្រលាញ់​គ្នា​មែន​ទែន​ទៀងផង។

ដោយ​សារ​តែ​បែប​នេះ លោក វិសិដ្ឋ ប្រាប់​បន្ត​ថា រាល់​ពេល​សម្ដែង​ជួប​ស្រី​តូច​ច្រឡឹង តូតា គឺ​លោក​ឆាប់​ចូល​តួ​ណាស់ ហើយ​ការ​សម្ដែង​ប្រព្រឹត្ត​រលូន​ល្អ​ណាស់។ យ៉ាង​ណា លោក អះអាង​ថា អ្វី​ដែល​លោក​មាន​ចំពោះ​កញ្ញា តូតា គឺ​មិន​ទាន់​ឈាន​ដល់​ផ្លូវ​ស្នេហា​ទេ តែ​ពិត​ណាស់ អារម្មណ៍​នោះ គឺ​លើស​ពី​ភាព​ជា​មិត្ត នេះ​បើតាម​ការរៀបរាប់​របស់​គេហទំព័រ សប្បាយ។

តែ​គួរបញ្ជាក់ផងថា លោក​រតនៈ​ វិសិដ្ឋ​អាច​ស្រលាញ់​ កញ្ញា តូតា តូចច្រឡឹង​តែម្នាក់ឯង​ប៉ុណ្ណោះ នេះ​បើតា​ម​ការ​បង្ហើប​ឲ្យ​ដឹង។ លោក​បាន​ប្រាប់​ សប្បាយ​ទៀតថា លោក មិន​ហ៊ាន​អះអាង​យ៉ាង​ណា​ទេ ម្យ៉ាង​លោក​ក៏​មិន​ដែល​បញ្ចេញ ឬ​ក៏​សារភាព​ត្រង់​ៗ​ទៅ​កាន់​កញ្ញា តូតា ដោយ​ផ្ទាល់​ដែរ ព្រោះ​ទី​១​មិន​ហ៊ាន ទី​២​មិន​ប្រាកដ​ថា​​ភាគី​ខាង​ស្រី​គិត​ដូច​លោក​ដែរ គ្រាន់​តែ​ម្តង​ម្កាល​លោក​លេង​បន្លំ​មែន​តាម​រយៈ​សារ SMS ប៉ុណ្ណោះ។ លោក លើក​ឡើង​ថា “ជួន​កាល​ខ្ញុំ​ផ្ញើ​សារ “បង​ស្រឡាញ់​អូន” ទៅ​គេ ហើយ​ពេល​ខ្លះ​គេ​ក៏​តប​មក​វិញ​អីចឹង​ដែរ​ទៅ(សើច)”។

ដូច្នេះ​មាន​តែ​ការរងចាំមើល​តែប៉ុណ្ណោះ ថាតើ​ រតនៈ វិសិដ្ឋ ក្លាហា​ន​ ហ៊ាន​សារភាព​ត្រង់ៗ ចំពោះ​ តូតាដែររឺទេ?
ប្រភពពីៈ នាវា

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item