ការផ្ទុះអំពើហិង្សារវាងប្រជាពលរដ្ឋ និង សមត្ថកិច្ចរហូតបណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់នោះ។ តើនរណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងនេះ?
អំពើហិង្សាការប៉ះទង្គិចរវាងប្រជាពលរដ្ឋ ជាលទ្ធផលបានបណ្តាលអោយមនុស្សម្នាក់ស្លាប់ និង ច្រើននាក់ទៀតរបួស ។តួអង្គសំខាន់ៗដែលត្រូវបានគេដាក់កំហុស នោះគឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ សមត្ថកិច្ច និង ប្រជាពលរដ្ឋ។
ការបិទផ្លូវគ្រាន់តែជាដើមចម ដែលបង្កបញ្ហាដោយផ្ទាល់តែប៉ុណ្ណោះ តែបើនិយាយពីអ្នកដែលធ្វើអោយកើតឡើងនូវអំពើរហិង្សា និង គួរទទួលខុសត្រូវ ត្រូវបានលោកកែម ឡី បន្ទោសទៅថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរនោះគឺ គណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ
សំលេងៈ
អ្នកទទួលខុសត្រូវមានបួននោះគឺ គណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ សមត្ថកិច្ចនិង បាតុករ នេះជាការលើកឡើងរបស់លោកសុខ ទូច អ្នកវិភាគបញ្ហាសង្គម។ លោកសុខ ទូច បានចាត់កំរិតនៃកំហុសយ៉ាងដូច្នេះថា
សំលេងៈ
គួរបញ្ជាក់ថា លទ្ធផលកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជន កម្ពុជា និង គណបក្សសង្គ្រោះជាតិ ។ គណបក្សទាំងពីរបានសម្រេចយល់ព្រមព្រៀងគ្នា បីចំនុច៖
ទី១ ភាគីទាំងពីរត្រូវអត់ធ្មត់ មិនប្រើអំពើហិង្សា តាមព្រះរាជតម្រិះព្រះមហាក្សត្រ
ទី២ កំណែទម្រង់ការបោះឆ្នោតលើកក្រោយអោយមានភាពប្រសើរឡើង
ទី៣ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនឹងជួបគ្នាបន្តទៀតដើម្បីដោះស្រាយបញ្ហាដែលសេសសល់.
រីការខ្វែងគំនិតគ្នា គឺនៅតែមានដដែលចំពោះការបង្កើតគណៈកម្មាឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។(ដោយៈយ៉ាន់ លីណា)
Source from: Vayofm























Loading...




Post a Comment