Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_4929.html
ប្រភព៖Lookintodayភ្នំពេញៈជាធម្មតាឲ្យតែស្រីស្អាតកញ្ញាពេជ្រសោភាចេញទៅសម្តែងប្រភព៖Lookintodayភ្នំពេញៈ ជាធម្មតាឲ្យតែស្រីស្អាត កញ្ញា ពេជ្រ សោភា ចេញទៅសម្តែង នៅក្រៅប្រទេស ម្តងៗនាងតែងតែរំលេចការ សោកសៅការនឹករលឹកផ្ទះសម្បែង ក្រុមគ្រួសារស្ទើរគ្រប់ពេល ឲ្យតែនាងឡើងយន្តហោះបោះពួយ ទៅសម្តែងនៅក្រៅប្រទេសម្តងៗ។ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងរូបនេះ បានសរសេរបង្ហោះពាក្យសម្តីនឹករលឹកម្តាយ ក្រុមគ្រួសាររហូតទប់ទឹកភ្នែក មិនចង់ជាប់ដល់ថ្នាក់ចង់វិល មកជួបជុំជាមួយគ្រួសារវិញក្នុងពេលឆាប់ៗ ។
តារាចម្រៀងល្បីឈ្មោះគួរសម ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ពេជ្រ សោភា បានបង្ហោះពាក្យសម្តីស្តែង ឲ្យឃើញពីទឹកចិត្តនាង ចំពោះម្តាយនិងក្រុមគ្រួសារ ខណៈដែលនាងកំពុងតែរស់នៅសម្តែង លើទឹកដីសម្បូរដុល្លារ ។ ដោយនៅលើ Facebook នាងបានសរសេរជាភាសាខ្មែរថា “ នឹកពុក នឹកម៉ែ នឹកបងប្អូនប្រុស ក្នុងចិត្តតែងតែបារម្មណ៏គ្រប់ពេលព្រោះពេលនេះកូនស្រីឆ្ងាយ ពួកយើងមិនដែលបែកគ្នាយូដូចនេះទេ យ៉ាងច្រើនមួយខែ ចង់តេទៅតែខ្លាចរំខានម៉ែសំរាក ព្រោះពេលនេះយប់ហើយនឹកណាស់កុំយំ ពេជ្រ សោភា ត្រូវប្រាប់ខ្លួនឯងថាតស៊ូដើម្បីគ្រួសារ ” ។
កន្លងមកមានតារាប្រុសស្រីជាច្រើនដួង មានឱកាសបានចេញទៅសម្តែង នៅក្រៅប្រទេសរយៈពេល ១ខែរហូតដល់៣ខែ តាមការអញ្ជើញរបស់ Sponsor នីមួយៗ ប៉ុន្តែគេមិនសូវដែលឃើញ តារាប្រុសស្រីទាំងអស់នោះ បង្ហាញពីការនឹករលឹក ក្រុមគ្រួសារស្ទើរគ្រប់ដង្ហើមដូច កញ្ញា ពេជ្រ សោភា ទេ ព្រោះតែ ពួកគេមានការមមាញឹកជាមួយ ការសម្តែងឆ្លងពីរដ្ឋមួយចូលរដ្ឋមួយ គ្មានពេលសម្រាកទេ មានពេលខ្លីណាស់ ដែលពួកគេទាក់ទងមកក្រុមគ្រួសារ ប្រាប់ពីសុខទុកនៅឆ្ងាយពីគ្រួសារនោះ ។
ដោយឡែកតារាចម្រៀងថ្គាមខ្លា កញ្ញា ពេជ្រ សោភា តែងតែរំលឹកបង្ហោះពាក្យសម្តី ឃ្លីបវីដេអូ ជូនអ្នកមានគុណ ដោយមានការរៀបរាប់ពីទឹក ស្រលាញ់ម្តាយ និងគ្រួសារការនឹករលឹក ចង់ជួបមុខម្តាយចង់នៅជិតម្តាយជាដើម ឲ្យតែនាងមានឱកាសបាន ចេញទៅសម្តែងនៅក្រៅប្រទេសម្តងៗ គេសង្កេតឃើញនាងតែងឆ្លៀតយកពេល ទំនេរទុកសម្រាប់ក្រុមគ្រួសារ ទោះបីជានាងនៅឆ្ងាយឆ្លងទ្វីបឆ្លងប្រទេសក៏ដោយ ៕


























Loading...




Post a Comment