នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចូលជួបប្រជុំជាមួយប្រមុខដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិជាថ្មីម្តងទៀត នៅមន្ទីរដ្ឋសភាជាតិ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ។
រហូតមកដល់ម៉ោងជាង៩ព្រឹកនេះ ថ្នាក់ដឹកនាំកំពូងលទាំងពីរ បានឈានជើងចូលដល់បន្ទប់ប្រជុំហើយ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅព្រឹកថ្ងៃអង្គារ៍នេះ មានសមាសភាព៧នាក់មកពីគណបក្សនីមួយ។
គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសហការី៦រូបទៀតគឺ លោកស ខេង លោកសាយ ឈុំ លោកឈាង វុន លោក ប្រាក់ សុខុន លោកសក់ សេដ្ឋា និងលោកសោម សឿន។
គណបក្សសង្គ្រោះជាតិ ក៏មានគ្នាចំនួន៧នាក់ដែរគឺ លោកសម រង្ស៊ី លោកកឹម សុខា លោកប៉ុល ហំម លោកសុន ឆ័យ លោកយឹម សុវណ្ណ លោកអេង ឆៃអ៊ាង និងលោកគួយ ប៊ុនរឿន៕
Source from: Vayofm























Loading...




Post a Comment