Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក​ស្រី​​ អ៊ុង ​សាន​ស៊ូជី​ ​មេដឹក​នាំបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​លើក​ឡើង ​កាល​ពីថ្ងៃ​ព្រហស្បត៍​ថា​ លោក​ ស្រី​តែ​ម្នាក់ឯង​មិន​អាច​ដោះស្រាយ​វិបត្តិ​អំពើ​រ​ហិង្សា​រវាង ក្រុម​សហគមន៏​អ្នកកាន់​សាសនាព្រះពុទ្ធ ​និង ​សហគមន៏​អ្នកកាន់​សាសនាឥស្លាម​បាន​ឡើយ ​ប៉ុន្តែ ​ដំណោះ​ស្រាយ​ពិត​ប្រាកដ​នោះ ​គឺ​ត្រូវ​បង្កើត​នូវវិធាន​ការ​ច្បាប់​។

សូមបញ្ជាក់ថា​ បើ​​តាម​​ការ​​អះអាង​​នា​ពេល​​កន្លងមក ​​មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​គ្រោង​​នឹង​ឈរ​ឈ្មោះ​ក្នុង​​តំណែង​​ប្រធានាធិបតី​​សម្រាប់​ការ​បោះឆ្នោត​នាពេល​ខាងមុខ។​ឆ្លើយ​ទៅ​នឹង​សំនួរ ​​របស់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុងដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​កាលពីថ្ងៃព្រហស្បត៍កន្លង​ទៅនោះ​ ​លោកស្រី​ អ៊ុង ​​សានស៊ូជី​បាន​អះអាងថា ​បញ្ហា​​ដ៏​រង្គោះ​​​ រង្គើរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បង្កឡើង​ដោយហិង្សាសាសនាគឺ​ រវាងសហគមន៏​អ្នកកាន់សាសនាឥស្លាម​ និងអ្នកកាន់ព្រះពុទ្ធសាសនានោះ​ លោក ស្រីម្នាក់ឯងគឺមិន​ អាចដោះ​ស្រាយ​​​​​បាន​ឡើយ តែ​ដំណោះ​ស្រា​យពិតប្រាកដនោះ ​ចាំបាច់ត្រូវបង្កើតវិធានការច្បាប់ឲ្យបានច្បាស់លាស់​។

លោកស្រីបន្តថាវា ជារឿងដែល​សង្គមទាំងមូល​ត្រូវ​ចូល​រូមដោះ​​ស្រាយ​​​ទំាងអស់គ្នា។​សូមបញ្ជាក់ថា ​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ូឡូញ​នេះ គឺធ្វើ​ឡើង​តបតាម​ការអញ្ជើញ​របស់​អតីត ប្រធានាធិបតីនៃប្រទេសនេះ។ការចោទសួរ​នូវសំនួរ​របស់​ក្រុម​អ្នកសារ​ព័ត៌មាន​ទាក់ទង​នឹង​ជំហរ​ក្នុងការដោះស្រាយរបស់លោក ស្រី អ៊ុង សានស៊ូជី មេដឹកនាំ​បក្សប្រឆាំង​នៅមីយ់ាន់ម៉ា ​ចំពោះបញ្ហាហិង្សាសាសនានោះ ក៏ដោយសារតែ នាពេលថ្មីៗ​កន្លងទៅ លោក ស្រីអ៊ុង សានស៊ូជី បានប្រកាសពីបំណង​ក្នុងការឈរឈ្មោះប្រកួត​ប្រជែង​ក្នុងតំណែង​ប្រធានាធិបតី​​នាពេលប៉ុន្មានឆ្នាំខាងមុខទៀត តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញកម្ម ព្រោះ​រដ្ឋធម្មនុញ្ញ​របស់មីយ៉ាន់ម៉ា គឺជារនាំងដ៏ធំ​មួយ​សម្រាប់​ការចូលរូម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី។

ទាក់ទងនឹងបញ្ហា​អំពើរហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាកន្លងមក ​ក្រុមអង្គការឃ្លាំមើលសិទ្ធមនុស្សមួយចំនួនបានធ្វើការរិះគន់ ​លើលោកស្រី អ៊ុង សានស៊ូជីផងដែរ​ ថា មានការ​ប្រងើយ​តន្តើយ​ក្នុង​ការ​ចូលរូមដោះស្រាយបញ្ហា ខណៈពេលដែលលោក ស្រីកំពុងតែផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យ និងបណ្តុះនូវសិទ្ធមនុស្សនៅប្រទេសមួយនេះ។សូមបញ្ជាក់ថា ភាព​តាន​​​​តឹង ​និង​ ​អសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបានផ្ទុះឡើងខ្លាំងចាប់តាំងពីពេលដែលមានការវាយប្រយុទ្ធគ្នាធំៗចំនួនពីលើកកាលពីខែមិថុនា និង ខែតុលាឆ្នាំ ២០១២កន្លងទៅ ដែល​​​កាល​នោះ​បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស២០០នាក់បានស្លាប់ និង ផ្ទះសំបែងរបស់ជនជាតិRohingya ​ជាច្រើនខ្នងរងការដុតបំផ្លាញ់ចោល និង បណ្តាល​ឲ្យ​ជនជាតិ​ភាគតិច​មួយនេះ បង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានដើម្បីគេចផុតពីការធ្វើទុកបុកម្នេញ។

ជនជាតិភាគតិច Rohingya គឺមានចំនួន៤ភាគរយនៃប្រជាជនសរុបរបស់មីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលប្រទេសនេះមិនបានទទួលស្គាល់ជនជាតិ Rohingyaថា ជាប្រជាជន​មីយ៉ាន់ម៉ា​ស្របច្បាប់នោះ ជាហេតុនាំឲ្យមានការរើសអើង និង បង្កជាបញ្ហាដល់ពូកគេជាញឹកញាប់។ ម្យ៉ាងវិញទៀត ជនជាតិRohingya ត្រូវបានគេទទួលស្គាល់ថា ជាក្រុមជន​ជាតិភាគតិច​ដែល​ទទូល​រងនូវការធ្វើទុកបុកម្នេញយ៉ាងធ្ងន់ធ្ងរបំផុតក្នុងចំណោមបណ្តាជនជាតិភាគតិចដទៃទៀតនៅលើពិភពលោក៕(ដោយៈ អ៊ុន រស្មី)

 


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item