កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានបិទបញ្ចប់ហើយ។ គណបក្សទាំងពីរបានសម្រេចយល់ព្រមទៅលើយន្តការបី៖
ទី១ ភាគីទាំងពីរត្រូវអត់ធ្មត់ មិនប្រើអំពើហិង្សា តាមព្រះរាជតម្រិះព្រះមហាក្សត្រ
ទី២ កំណែទម្រង់ការបោះឆ្នោតលើកក្រោយអោយមានភាពប្រសើរឡើង
ទី៣ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងជួបគ្នាបន្តទៀតដើម្បីដោះស្រាយបញ្ហាដែលសេសសល់
រីការខ្វែងគំនិតគ្នា គឺនៅតែមានដដែលចំពោះការបង្កើតគណៈកម្មាឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
គួរបញ្ជាក់ថា សមាសភាពចូលរួមប្រជុំ គណបក្សប្រជាជនមាន៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេងសក់ សេដ្ឋា លោក សាយ ឈុំ និង លោក សោម សឿន។ រីឯសមាសភាព គណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី លោក កឹម សុខា លោក ប៉ុល ហំម លោកយឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន។
Source from: Vayofm























Loading...




Post a Comment