រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់បានរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើង កាលពីវេលាម៉ោង ៥ និង៥០នាទី ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិព្រៃកី ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េ ចំណុះ១តោនកន្លះ ពណ៌ស ១គ្រឿង អត់មានស្លាកលេខ ជិះគ្នា៤នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈពេលធ្វើដំណើរមកដល់ចំណុចក្បែរសាលាសង្កាត់ភ្លើងឆេះរទេះ ក៏វ៉ាក់ ជាមួយរថយន្តក្រុង ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-5927 ដែលបើកចេញពីផ្លូវលំឡើងមកផ្លូវជាតិ ធ្វើឲ្យអ្នកបើករថយន្តម៉ាកគាបានបួងចង្កូចគេចក៏ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកជ្រូក ជិះគ្នា៥នាក់ បណ្តាលឲ្យអ្នកទាំងនោះរងរបួសស្រាល ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍ ដើម្បីធ្វើការវាស់វែង និងបាននាំយករថយន្តទាំងអស់ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយសំណងគ្នា ទៅតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment