Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ ថា តំណាងរាស្ដ្រ​ជាប់ ឆ្នោត​ទាំង​៥៥​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​ឡើយ និង​មិន​ចូលរួម​បង្កើត រដ្ឋាភិបាល​អណ្ណត្ដិ​ទី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ដែរ ប្រសិនបើ​មិន ទាន់​មាន​ដំណោះស្រាយ ប្រកបដោយ យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត  អំពី​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​នោះ​។

​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន របស់លោក ថា សូម​បងប្អូន​ជនរួមជាតិ​កុំ​ព្រួយបារម្ភ ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​គោលជំហរ​ដ៏​រឹងមាំ​ដដែល​។​

​មេ​បក្ស​ប្រឆាំង​រូបនេះ បាន​បន្ដ ថា ការជួបពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​មានន័យ ថា ចូលរួម​ប្រជុំ​សភា ឬ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។

​លោក​សម រង្ស៊ី បញ្ជាក់ ថា ជួប​គ្រាន់តែ​ជា​ការបង្ហាញ​ពី​សុជីវធម៌ និង​ពី​ជំហរ​អហិង្សា​របស់​យើង ដែល​តម្រូវ​ឲ្យ​រក​ដំណោះស្រាយ​ចំពោះ​រាល់​បញ្ហា ដោយ​សន្តិវិធី​។​

​នៅ​ថ្ងៃនេះ​ដែរ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រកាស​ដង្ហែ​តាម​ព្រះរាជ តម្រិះ​របស់​ព្រះមហាក្សត្រ ហើយ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំង​៦៨​រូប​របស់​ខ្លួន បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ប្រជុំ​រដ្ឋសភា នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ​។

​គួរបញ្ជាក់ ថា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី បាន​បដិសេធ​លិខិត​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង ដែល​គ្រោង​បើក​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាង​មុខ និង​បាន​ស្នើសុំ​ក្រុមតំណាងរាស្ត្រ​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ចូលរួម​ក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ដើម្បី​បង្ហាញ​នូវ​ការរួបរួម​និង​ឯកភាព​ជាតិ​៕​(ដោយៈឃួន សុភ័ក្រ)


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item