Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឧក្រិដ្ឋជន៤នាក់ រូមមាន :លោកMukesh Singh, Vinay Sharma, Akshay Thakur  និង Pawan Gupta​ត្រូវ​បាន​តុលាការ​ក្រុង​ញ៉ូដេលី សម្រេច​ចោទ​ប្រកាន់​ជាផ្លូវការ​ហើយ ពីបទ​រំលោភ​សម្លាប់ បំផ្លាញ​ភស្តុតាំង និង ឧក្រិដ្ឋកម្ម​សាហាវ​យ៉ងឃ្នង បន្ទាប់ពី​គេរក​ឃើញ​ភស្តុតាង​​ច្បាស់ ពោល​គឺ​គ្រប់គ្រាន់​សម្រាប់​ការចោទ​ប្រកាន់​ទាំងអស់។ ព្រះរាជ​អាជ្ញា​នៃតុលាការ​ក្រុង​ញ៉ូដេលី បាន​និយាយ​ថា ជន​អន្ធពាល​ទាំងនោះ គឺពិត​ជាសម​នឹង​ទទូល​ទោស​ប្រហារ​ជីវិត ដោយសារ​តែពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សាហាវ​យ៉ងឃ្នង់។

គួរម្លឹកថា យុវនិស្សិត​ពេទ្យស្រី មានវ័យ២៣ឆ្នាំ ត្រូវបានឧក្រិដ្ឋជនខាងលើ ធ្វើទារុណកម្ម ដោយ​ចាប់រំលោភ​ជាក្រុម យ៉ាង​សាហារ​ព្រៃផ្សៃ​បំផុត នៅលើ​រថយន្ត​ក្រុង​កាលពីខែធ្នូ ចុងឆ្នាំ​២០១២​កន្លងទៅ។​ហើយ​រយៈពេល​ពីរសប្តាហ៍​ក្រោយមក នាងបាន​ស្លាប់​យ៉ាង​វេទនា​​បំផុត​ដោយសារ​មុខរបួស។​ករណីនេះ​បណ្តាល​ឲ្យផ្ទុះ​មាន​មហាបាតុកម្ម​ជាបន្តបន្ទាប់​ពី​សំណាក់​ប្រជាជន​ឥណ្ឌា និងទាមទារ​ឲ្យ​រដ្ឋាភិបាល បង្កើត​ច្បាប់​ប្រឆាំង​ការរំលោភ​ផ្លូវភេទ។

សហព្រះរាជអជ្ញា​លោក​Dayan Krishnan បានថ្លែងប្រាប់ចៅក្រម​លោកYogesh Khanna នៅក្នុងបន្ទប់​សវនាការ កាលពីថ្ងៃពុធ ថា ការកាត់ទោស​ប្រហារ​ជីវិតនោះ គឺជារឿង​ដ៏​យុត្តិធម៌បំផុត សម្រាប់​ជនរងគ្រោះ ។ ក៏ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ការវិនិច្ឆ័យ​ក្តីនោះ​ក៏បង្ក​ទៅជាការ​ដំឡើង​សម្លេង​ដាក់គ្នា​ផងដែរ រវាង មេធាវី​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ និង​ មេធាវី​ការពារ​ក្តី​ឲ្យជនជាប់​ចោទ។ មេធាវី​ការពារ​ក្តីឲ្យ​ជន​ជាប់​ចោទ បាន​ប្រកាស​បដិសេធ មិន​ទទូល​ស្គាល់​ការចោទប្រកាន់​ទាំងនោះ​ ឡើយ​ហើយ​បញ្ជាក់​ថា លោក នឹងប្តឹង​ទៅ​តុលាការ​ឧទ្ធរណ៍ ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​ក្តី​នោះ ។

ទាក់ទិនហ្នឹង​ករណី​នេះដែរ កាលពីថ្ងៃទី៣១ ខែសីហារកន្លងទៅ ឧក្រិដ្ឋជនម្នាក់ ក្នុងចំណោម​ឧក្រិដ្ឋជន​ ៦នាក់​ត្រូវបាន​តុលាការ​ចាត់ទុក​ជាកុមារ នៅឡើយ​ដោយ​បច្ចុប្បន្ន ជនឧក្រិដ្ឋ មានអាយុត្រឹម​១៧ឆ្នាំប៉ុណ្ណោះ នៅពេល​រូបគេបាន​ចូលរួម​រំលោភ និង វាយដំ​លើនិស្សិត​ស្រីម្នាក់ នៅលើ​រថយន្ត​ក្រុង កាលពីចុងឆ្នាំ ២០១២។​ដូច្នេះតុលាការ​ក្រុងញូវដេលី​ក៏បានសម្រេច​កាត់ទោសជន​រំលោភផ្លូវភេទ​ម្នាក់នេះ ឲ្យជាប់គុក​ត្រឹម៣ឆ្នាំ ដែលនេះ​ជាទោស​អតិបរមា ៕ ដោយថាថៃ


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item