ការសមាធិបង្អត់អាហារ និងគង់រង់ចាំនៅវត្តភ្នំគឺជា វិធីទាមទារអហិង្សាដែលធ្វើឡើងដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលគេស្គាល់ហើយថា ជាអតីតព្រះរាជលេខាផ្ទាល់របស់សម្តេចឪ និង ទើបតែសម្រេចចូលរួមជាមួយនឹងគណបក្សសង្គ្រោះជាតិកាលពីមុនពេលបោះឆ្នោតជាតិនាពេលកន្លងទៅ។
ការសមាធិបង្អត់ព្រះស្ងោយ និងគង់រង់ចាំនៅវត្តភ្នំនេះគឺ ត្រូវបានព្រះអង្គ ម្ចាស់ស៊ីសុវត្ថិ ធម្មិកោបញ្ជាក់ថា ធ្វើឡើងដើម្បីទាមទាឲ្យរកមធ្យោបាយដោះស្រាយ បញ្ហាជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់ឆ្នោតព្រោះថា រហូតមកទល់នឹងពេលនេះដំណោះស្រាយពិតប្រាកដនៅមិនទាន់មាននៅឡើយ។
សំលេងៈ
ក្នុងនោះដែរ អតីតព្រះរាជលេខាផ្ទាល់សម្តេចឪ ក៏បានបន្ថែមទៀតថា ព្រះអង្គមិនជឿថា គណបក្សប្រជាជនកម្ពុជានឹងចូលប្រជុំសភានៅថ្ងៃទី២៣ កញ្ញានេះទេ ប្រសិនបើមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
តាមពិតការសមាធិបង្អត់អាហារ ឬកូដកម្ម បង្អត់អាហារនេះ គ្រោងនឹងធ្វើឡើងនៅមុខព្រះបរមរាជវាំងកាលពីព្រឹកថ្ងៃសុក្រកន្លងទៅនោះ ប៉ុន្តែអាជ្ញាធរបានបិទផ្លូវនៅមុខព្រះបរមរាជវាំងទៅហើយជាហេតុព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោមិនអាចធ្វើទីនោះបានទេ។
ចំណែកឯប្រជាពលរដ្ឋវិញដែលបានចូលរួមក្នុងពិធីទាមទានោះដែរ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការសកម្មភាពរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក្នុងការទាមទារកយុត្តិធម៏ជូនប្រជាជនខ្មែរ។
សំលេងៈ
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បត៍កន្លងទៅមានព្រះសង្ឃជាង១០០អង្គ និងប្រជាជនរាប់រយនាក់ បានសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីពន្យារពេលការប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញាព្រោះថា កិច្ចចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិនៅមិនទាន់ត្រូវរ៉ូវគ្នាលើចំណុចមួយចំនួននៅឡើយ។(ដោយៈអ៊ុន រស្មី)
Source from: Vayofm























Loading...




Post a Comment