Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស២នាក់​​ក្នុង​ចំ​ណោម៤នាក់បាន​​យក​​កាំ​បិត​​ចុង​​ស្រួច

ខេត្តបាត់ដំបង ៖ បុរស ២ នាក់​​ក្នុង​ចំ​ណោម ៤ នាក់ បាន​​យក​​កាំ​បិត​​ចុង​​ស្រួច ចាក់​ទៅ​លើ​​ភា​គី​​ជម្លោះ​​មាន​​គ្នា ៤ នាក់​​ពេល​​កំ​ពុង​​អង្គុយ​ផឹក​ស៊ី កាល​ពី​​ម៉ោង ២១​​និង​​៣០ នា​ទី​​ថ្ងៃ​ទី​​២៥ ​ខែ​ក​ញ្ញា ឆ្នាំ​​២០១៣ នៅ​​ចំ​ណុច​​ភូមិ​​ឃុំ​​តា​​ក្រីស្រុក​​កំរៀង ខេត្តបាត់ដំបង បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​អ៊ី​ម៉ឺ​ជេន​ស៊ី ភ្លាមៗ​។

 

​រហូតដល់​វេលា​ម៉ោង ១៦​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ សមត្ថកិច្ច​នគរបាល ស្រុក​កំរៀង បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមផ្លូវ​ច្បាប់​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​រួមមាន ទី​១​ឈ្មោះ យី​ម ទិ​ត្យ អាយុ ២៣ ឆ្នាំ និង​ទី​២​ឈ្មោះ ទី សុផល អាយុ ២០ ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អួន ពី ហៅ​វ៉ៃ អាយុ ២១ ឆ្នាំ ដែល​អ្នក​ទាំងអស់គ្នា មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​ជាមួយគ្នា​។​ ​

 

យុវជន​សង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនដំបូង​ពួកខ្លួន​ជិះ​ម៉ូតូ ២ គ្រឿង មាន​គ្នា ៤ នាក់​ទី​១​ឈ្មោះ យឹម ទិ​ត្យ ទី​២​ឈ្មោះ ទី សុផល ទី​៣​ឈ្មោះ អួន លីដា អាយុ ១៩ ឆ្នាំ និង​ទី​៤​ឈ្មោះ ម៉ក់​អាយុ ១៨ ឆ្នាំ​បើក​ដើរលេង ក្នុង​ល្បឿន​លឿន​។ ពេល​បើក​ហួស​ពី​ផ្ទះ យុវជន​មួយក្រុម​ទៀត មាន​គ្នា ៤ នាក់​មាន​ទី​១​ឈ្មោះ អួន ពី ហៅ វ៉ៃ ជា​ជនរងគ្រោះ ទី​២​ឈ្មោះ សេង ចិន្តា អាយុ ២៣ ឆ្នាំ​ទី​៣​ឈ្មោះ ឌី ឌឿ​ន អាយុ ២២ ឆ្នាំ ទី​៤​ឈ្មោះ ជិន ដា​រ៉ូ អាយុ ១៩ ឆ្នាំ ដែល​កំពុងតែ​អង្គុយ​ស៊ីផឹក ប្រហែល​ចម្ងាយ ១០០ ម៉ែត្រ ក៏​ស្រាប់តែ​ឭ​សំឡេង​ពួកគេ ស្រែកហៅ​ពេលនោះ ពួកខ្លួន​ក៏​បត់​ម៉ូតូ​ត្រឡប់ក្រោយ ចូលមក​កន្លែង​ផឹកស៊ី​នោះ​។​ ​

 

ពេល​ចូលដល់​ភ្លាម​ឈ្មោះ អួន លីដា បាន​សួរ​ទៅកាន់​ក្រុម​អ្នក​ផឹក​ថា តើ​អាណា​ស្រែក​ស្អី​អំបាញ់មិញ ? ពេលនោះ​ខាង​អ្នក​ផឹក​ឈ្មោះ អួន ពី ហៅ​វ៉ៃ បាន​ងើប​ឆ្លើយថា អញ​ជា​អ្នក​ស្រែកថា បើ​ពួក​ឯង​ជិះ​ម៉ូតូ​លឿន​ម្លឹ​ង មិន​ខ្លាច​ដួល​ស្លាប់​ទេ​ឬ ? ពេលនោះ​ឈ្មោះ អួន លីដា បាន​ក្រៀក​ឈ្មោះ អួន ពី ហៅ​វ៉ៃ យកទៅ​វាយ ហើយ​មិន​ដឹងបាន​កាំបិត​ពី​ណា ចាក់ទៅលើ​ជនរងគ្រោះ​ថែមទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​អ៊ី​ម៉ឺ​ជេន​ស៊ី ភ្លាមៗ ហើយក៏​រត់​ចែកផ្លូវ​គ្នា អស់ទាំង​សងខាង​តែម្តង​៕

Wat 27093


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item