Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុម​តំណាង​រាស្ត្រ​​ទាំង​៥៥​រូប របស់​គណបក្ស​សង្រ្គោះជាតិ​ ​បាន​សម្រេច​ចិត្ត នឹង​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​អាណត្តិ​ទី៥ នាថ្ងៃទី២៣ កញ្ញា​ខាងមុខ​​នេះ​ជាដាច់​ខាត។ ការ​សម្រេចចិត្ត​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី គណបក្ស​សង្គ្រោះជាតិ​រៀបចំ​កិច្ចប្រជុំ ជាមួយ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ នៅថ្ងៃសៅរិ៍នេះ។

លោក កឹម សុខា បានមាននិយាយថា បេក្ខជន​ជាប់​ឆ្នោត​​តំណាងរាស្រ្ត​​ទាំងអស់​​របស់​​គណបក្ស​​សង្រ្គោះជាតិ​​នឹង​ សរសេរ​​លិខិត​ទូល​ថ្វាយ​​ព្រះ​មហាក្សត្រ អំពី​ជំហរ​​របស់​​ខ្លួន​ថា មិន​ចូល​រួម​​​ប្រជុំ​សភា និង ស្នើសុំ​​ឲ្យ​​​ព្រះ​មហាក្សត្រ ពន្យារ​​ពេល​​​ប្រជុំ​​​​រដ្ឋសភា លើក​ដំបូង ដើម្បី​ដោះស្រាយ​​​បញ្ហា​​​ទាក់ទង​​ភាព​​មិនប្រក្រតី នៃការ​បោះឆ្នោត អៅយ​រួចរាល់​សិន។ លោក កឹម សុខាបានបន្តថា ការ​សម្រេច​ចិត្ត​​របស់​​​តំណាង​រាស្រ្តបក្ស គ្មានការ​បង្ខិតបង្ខំនោះទេ គឺ ឲ្យ​បេក្ខជន​​​ជាប់​ឆ្នោត​​​តំណាង​​​រាស្ត្រ​ម្នាក់ៗ ធ្វើការ​​​សម្រេច​ចិត្ត​​ដោយ​ខ្លួនឯង។

គួរបញ្ជាក់ថា បើទោះបីជាកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំកំពូល គណបក្សធំទាំង២ ក្រោមព្រះរាជធិបតីភាព​ព្រះមហាក្សត្រ​ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែ​ប្រកាន់​ជំហរ​​ធ្វើ​ពហិការ​​មិន​ចូលរួម​​ប្រជុំ​សភា និង ធ្វើមហា​បាតុកម្ម​ដដែល។

ដូច្នេះ​​គេ​កំពុង​រង់ចាំមើលថា តើ​កិច្ចប្រជុំ​ចរចា​រ​​វាង​ថា្នក់​ដឹកនាំ​​កំពូល​គណបក្ស​​ទាំង​២​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ អាចនឹង​ធ្វើអោយ​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​ផ្លាស់​ប្តូរ​ជំហរ​ដែរទេ?​ដោយ យ៉ាន់ លីណា



Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item