Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តក្រចេះ៖បុរស​ម្នាក់​ត្រូវបាន​តុលាការ​សាលាដំបូង​ខេត្តក្រចេះសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារកាលពី​រសៀល​ថ្ងៃទី​២៩ខែកញ្ញាឆ្នាំ​​២០១៣ដោយ​ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា

​ខេត្តក្រចេះ ៖ បុរស​ម្នាក់​ត្រូវបាន​តុលាការ​សាលាដំបូង​ខេត្តក្រចេះ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​​២០១៣ ដោយ​ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា និង​ឆបោក   បន្ទាប់ពី​រូបគេ និង​បក្ខពួក​បាន​ប្រើល្បិច​បោក​យកលុយ​ពី​​បុរស​ម្នាក់​អស់​ជាង ៣.៥០០​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ប្រើល្បិច​យក ថ្ម​ស៊ី​ដែក ក្លែងក្លាយ​ទៅ​លក់​ឲ្យ​បុរស​ម្នាក់​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ស្រី ដេ​ត អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ វ៉ាន់ ធី រស់នៅក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា អង្គហេតុ​នៃ​សាច់រឿង​នេះ​គឺ​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៣ ជន​ម្នាក់នេះ​និង​បក្សពួក​បាន​យក ​ថ្ម​ស៊ី​ដែក​ក្លែងក្លាយ ដែល​គេ​ចាត់ទុកថា​ជា​របស់​ស័ក្តិសិទ្ធិ​តាម​អ​បិ​យ​ជំនឿ​ទៅ​លក់​ឱ្យជន​រងគ្រោះ​ ក្នុងតម្លៃ​៥​ពាន់​ដុល្លារ តែ​ជន​រង​គ្រោះ​បានប្រគល់​ប្រាក់​កក់​ឱ្យ​៣.៥០០​ដុល្លារ​មុន ។ ក្រោយពី​ទទួល​ប្រាក់​កក់​រួច ជននេះ​និង​បក្សពួក​មួយចំនួនទៀត​ក៏​គេចខ្លួន ហើយ​​ជនរងគ្រោះ​ប្រទះឃើញ​ក៏​ទារ​យកប្រាក់​វិញ តែ​ត្រូវ​ជននេះ​និង​បក្សពួក​មួយចំនួនទៀត​ព្រួត​វាយ​បណ្តាលឱ្យ​រង​របួស​យ៉ាង​ដំ​ណំ ហើយ​រត់​គេចខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​តាមចាប់​បាន​ម្នាក់​។

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​យកទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បីរង់​ចាំ​​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត​។ ចំណែក​បក្ខពួក​ដែល​នៅសល់ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ស្រាវជ្រាវ​ចាប់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

1


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item