Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_7751.html
ខេត្តសៀមរាប ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ដោយសារតែគេបានប្រទះឃើញជនបរទេសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះ សំណាក់យីហោ ភូមិឧទ្យាន ដែលមានទីតាំងស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ VIERIEL THOMAS អាយុ២៦ឆ្នាំ ជាជនហូឡង់ មុខរបរជាភ្ញៀវទេសចរ បានមកស្នាក់នៅក្នុងសំណាក់ខាងលើ តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ អ្នកបម្រើផ្នែកអនាម័យបានទៅគោះទ្វារបន្ទប់ជនរងគ្រោះដើម្បីសុំចូលធ្វើការសម្អាត ប៉ុន្តែពុំមាននរណាឆ្លើយតប។ ដោយមានការសង្ស័យ គេបានបើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះខាងលើបានដេកស្លាប់នៅលើគ្រែដោយពុំដឹងមូលហេតុ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅធ្វើការកោសល្យវិច្ច័យសាកសព ដោយជាជំហានដំបូងសតមត្ថកិច្ចបានសន្និដ្ឋានជនរងគ្រោះប្រហែលជាស្លាប់ដោយសារតែជំងឺខ្យល់គ។ ប៉ុន្តែចំពោះ មូលហេតុពិតប្រាកដ សមត្ថកិច្ចនៅមិនទាន់បង្ហើបឲ្យដឹងនោះទេ ព្រោះកំពុងតែធ្វើការត្រួតពិនិត្យបន្តទៀត៕
ប្រភពពីៈ វត្តភ្នំ























Loading...




Post a Comment