Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_8347.html
ខេត្ដកណ្ដាល ៖ ស្ដ្រីវ័យក្មេងម្នាក់ដែលបានរៀបការជាមួយជនជាតិចិននិងទៅរស់នៅប្រទេសចិនយូរខែមក ហើយត្រូវប្ដីធ្វើបាបបានវិលត្រឡប់ មកដល់ស្រុកកំណើតវិញហើយកាលពីពេលថ្មីៗនេះ ហើយនាងបានអំពាវនាវ កុំឱ្យស្ដ្រីខ្មែរលង់ខ្លួនជឿតាមមេអណ្ដើក ទៅរៀបការជាមួយបុរសជនជាតិចិនឱ្យ សោះព្រោះនាងបានភ្លក់រសជាតិល្វីងជូរ ចត់ជាមួយប្ដីចិនហើយ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ស្ដ្រីរង គ្រោះរូបនេះឈ្មោះ កៀង ម៉ារ៉ា អាយុ ២២ឆ្នាំ រស់នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។ នាងបានរៀបរាប់ឱ្យ ដឹងថា ដោយចង់ឱ្យក្រុមគ្រួសារមាន ជីវភាពធូរធានាងក៏បានយល់ព្រមតាម ការលួងលោមរបស់មេខ្យល់ម្នាក់ ដែល រស់នៅក្នុងឃុំជាមួយគ្នាដើម្បីរៀបការ ជាមួយបុរសជនជាតិចិនម្នាក់កាលពីថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០១៣ ។ ប៉ុន្ដែពេលទៅរស់នៅជាមួយប្ដីឯប្រទេសចិនត្រូវ បានប្ដីធ្វើបាបរហូតទ្រាំមិនបានក៏វិល ត្រឡប់មកប្រទេសកំណើតវិញ។
ការធ្វើបាបនោះត្រូវបានស្ដ្រីរូបនេះ និយាយថា ប្ដីកំណាចជាជនជាតិចិនបង្ខំ ឱ្យធ្វើការក្នុងផ្ទះពីព្រឹកដល់យប់គ្មាន ពេលសម្រាកឡើយ ។ មានពេលខ្លះគេ វាយដំច្រំធាក់បង្អត់អាហារក៏មានដែរ ព្រោះតែនាងនិយាយតមាត់តក និង លើសពីនេះទៀតគេបង្ខំរួមភេទប្រៀប ដូចជាទាសករអ៊ីចឹង ។ ជាមួយគ្នាស្ដ្រីរងគ្រោះរូបនេះបាន បញ្ជាក់ថា មានស្ដ្រីដែលរងគ្រោះដូច នាង១០នាក់ទៀត ក៏បានវិលត្រឡប់មក ផ្ទះវិញដែរ ។
បច្ចុប្បន្នស្ដ្រីជាមេខ្យល់ដែលធ្លាប់ បោកប្រាសរូបនាងនិងស្ដ្រីដ៏ទៃទៀត កំពុងតែបន្ដសកម្មភាពបញ្ចុះបញ្ចូល ទាក់ទាញស្ដ្រីខ្មែរឱ្យរៀបការជាមួយបុរសជនជាតិចិន និងកូរ៉េយ៉ាងគ្រហ៊ើៗ ដោយ ពុំមានមន្ដ្រីអាជ្ញាធរណាដឹងឡើយ ។
ដូច្នេះនាងសូមអំពាវនាវកុំឱ្យស្ដ្រីខ្មែរជឿលើការឃោសនារបស់មេអណ្ដើកម្នាក់នេះឱ្យសោះ ។ ជាពិសេសសូមឱ្យ អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ចំពោះមេខ្យល់នាំក្មេងស្រីរៀបការជាមួយ ជនជាតិចិននេះ ដើម្បីចាប់យកទៅផ្ដន្ទា ទោសឱ្យខាងតែបាន បើពុំដូច្នោះទេច្បាស់ ជាមាននារីខ្មែរច្រើននាក់ទៀតចាញ់បោកពួកគេមិនខាន ៕
ប្រភពពីៈ នគរវត្ត
























Loading...




Post a Comment