Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មួយ​ថ្ងៃ​ក្រោយ​ពី​ការស្លាប់​បាត់បង់​ជីវិត​យុវជន​ម្នាក់ ដោយ​ការ​បាញ់​ប្រហារ​​នឹង​​គ្រាប់​កាំ​ភ្លើង​ គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​បាន​ហៅ​​ឧប្បទ្ទវហេតុ​ប៉ះទង្គិច​គ្នា កាលពី​ល្ងាច​​ថ្ងៃ​ទី​១៥​​ ​ខែកញ្ញា​​​​ថា​​ ជា​​​បង្ក​ឡើង​​ដោយ​​ក្រុម​​ជន​​ឱកាស​និយម​​មួយ​ក្រុម​​ធំ ដែល​​បាន​​ធ្វើ​​សកម្មភាព​​បំផ្លិច​បំផ្លាញ​រ​បាំង​រាំង​ផ្លូវ​របស់​​សមត្ថកិច្ច​។​

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈ​បញ្ជាកា​រ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់ ការបោះឆ្នោត ចុះ​ថ្ងៃ​ទី​១៦ កញ្ញា​នេះ​។​

​ចំនែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​បាន​ហៅ​ហេតុ​ការណ៏​នោះ ស្រដៀង​គ្នា​ដែរ​ថា បង្កឡើង​ដោយ​ក្រុម​បង្កចលាចល​មួយក្រុម​ដែល​មិនមែនជា​ក្រុមបាតុករ​របស់ខ្លួន​។​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៏ ​២​ដង​​ហើយ.

លើក​ទី​១​គឹ​ នៅពេល​មាន​ហេតុការណ៍​ហិង្សា​ផ្ទុះ​ឡើង​ភ្លាមៗ និង ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៦​នេះ​គណ​សង្គ្រោះ​ជាតិ​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការប្រើ​អំពើហិង្សា​បាញ់ប្រហារ លើ​ប្រជាពលរដ្ឋ​រហូតដល់​បាត់បង់​ជីវិត និង​រងរបួស​នេះ​។​

​ដោយឡែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដូចជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចាត់ទុកថា អំពើ​នេះ គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​។

លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានបញ្ជាក់​ថា ហេតុ​ការណ៏​នៅ​យប់​នោះ គឺ​មិន​ជាប់​ពាក់ព័ន្ធ នឹង​ការធ្វើ​បាតុកម្ម របស់​គណបក្សប្រឆាំង​នោះ​ទេ​។ លោក​ក៏​បាន​អំពាវនាវ ឲ្យមាន​ការស៊ើបអង្កេត ឲ្យបាន​ច្បាស់លាស់ ដើម្បី​ស្វែងរក ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​សំលេងៈ

​លោក​អំ សំអាត មន្ត្រី​របស់​អង្គការ​លីកាដូ ក៏​បាន​ថ្កោលទោស​យ៉ាងខ្លាំងៗ​ចំពោះ​ហេតុ​ការណ៏​នេះ​ផង​ដែរ​។ ថ្កោលទោស​ត្រង់​ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​អាវុធ ​និង​កម្លាំង​ហួសប្រមាណ ដោយ​មិន​មាន​ការ​អាធ្យាស្រ័យ​គ្នា រហូត​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ស្លាប់ និង រងរបួស​ជាច្រើន​នាក់​។​

លោក​អំ សំអាត បាន​បន្តទៀតថា សុខ​សន្តិភាព​អាច​កើតឡើង​បាន បើ​យើង​បញ្ចៀស​រាល់​ការប្រើ​អាវុធជាតិផ្ទុះ និង​ប្រើ​កម្លាំង​ទល់នឹង​កំហឹង​។​

​សំលេងៈ

​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត និង​សេចក្តី​ថ្លែង​ការណ៏​ថ្កោលទោស​ជា​បន្តបន្ទាប់​ពី​គណ​បក្ស​​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​នានា​បាន​កើតឡើង បន្ទាប់​ពី​ហេតុ​ការណ៏ផ្ទុះអាវុធរវាង​សមត្ថកិច្ច និង​ក្រុមបាតុករ កាលពី​ថ្ងៃ​ទី​១៥​កញ្ញា​​ បាន​បណ្តាល​​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​។ ហេតុ​ការណ៏ប៉ះទង្គិច​ហិង្សា​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​មួយ​នៃ​ការធ្វើ​មហា​បាតុ​កម្ម​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ៕(ដោយៈឆេង សូរិយា)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item