Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_8787.html
ស៊ីនជៀន៖ រឿងហេតុដ៏គួរឲ្យសង្វេគមួយបានកើតឡើង កាលពីរសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៣ នៅខេត្ត ស៊ីនជៀន ប្រទេសចិន ដោយសារតែឪពុក ម្តាយ បានប្រទះឃើញកូនស្រីជាទីស្រឡាញ់២នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងម៉ាស៊ីនបោកខោអាវ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីទាំង២នាក់ខាងលើនេះ ម្នាក់មានអាយុ ៣ឆ្នាំ និងម្នាក់ទៀតមានអាយុ ២ឆ្នាំ ដោយមុនពេលកើតហេតុ ម្តាយរបស់ក្មេងទាំងពីរកំពុងចម្អិនអាហារ ខណៈឪពុកកំពុងស្តាប់ចម្រៀងលេង។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏បាត់សម្លេងប្រលែងគ្នា ទើបម្តាយមានមន្ទិលសង្ស័យក៏ដើរទៅរក ហើយប្រទះឃើញកូនទាំងពីរដេកស្លាប់ ក្នុងម៉ាស៊ីនបោកខោអាវ យ៉ាងអាណោធអាធ័ម។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺកុមារទាំង២នាក់នេះ បានស្លាប់ដោយសារតែពុំមានខ្យល់អុកស៊ីហ្សែន ។ មិនទាន់មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យក្មេងស្រីទាំង២នេះ ធ្លាក់ចូលទៅក្នុងម៉ាស៊ីននៅឡើយ ដោយខាងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕
ប្រភពពី: watphnom























Loading...




Post a Comment