Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_8905.html
មានការភ្ញាក់ផ្អើកមួយកាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១៣ ស្របពេលក្រុមបាតុករជាច្រើនកំពុងដង្ហែរក្បួនមហាបាតុកម្ម ស្រាប់តែគេឃើញព្រះអាទិត្យដែលកំពុងពេលកំដៅបានបាំងឆ័ត្រភ្លាមៗ ។បាតុភូតនេះ វាមិនមែនជារឿងចំលែកណាស់ណាទេ តែកន្លងមកវាមិនដែលកើតឡើងទេ រហូតមកដល់ថ្ងៃដែលមានមនុស្សច្រើនរាប់សែននាក់កំពុងធ្វើមហាបាតុកម្មដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិនោះ វាស្រាប់តែលេចឡើង។ អ្នកដែលមានជំនឿបាននាំគ្នា លើកដៃសំពះ និងស្រែកនូវពាក្យមួយចំនួនដូចជា «ព្រះអាទិត្យជួយយើងហើយ..» រឺ «ព្រះអាទិត្យក៏ចង់រកយុត្តិធម៌ឲ្យខ្មែរជាដើម»។
បាតុករជាច្រើនបានបញ្ជាក់ថា បាតុភូតនេះ បានកើតម្តងរួចមកហើយកាលពីថ្ងៃទី៧ កញ្ញា ២០១៣ គឺក្នុងកំឡុងពេលធ្វើមហាបាតុកម្មលើកទី១ តែគេមិនភ្ញាក់ផ្អើលទេ ព្រោះវាគ្រាន់តែជាបាតុភូតធម្មជាតិតែប៉ុណ្ណោះ ដោយថ្ងៃនេះ បាតុភូតបែបនេះ ដដែលបានកើតឡើងម្តងទៀតពេលធ្វើមហាបាតុកម្មលើកទី២ ទើបធ្វើឲ្យអ្នកចូលរួម និងប្រជាជនទាំងអស់មានជំនឿថា វាមិនមែនជារឿងចៃដន្យនោះទេ។
តើលោកអ្នកយល់បែបណាដែរចំពោះបាតុភូតនេះ...?
ប្រភពពីៈ នាវា
























Loading...




Post a Comment