Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ក្រុង​ប៉ោយប៉ែត ៖ ស្ដ្រី​ម្នាក់​ ដែល​​តែង​តែ​​ដើរ​​ផឹក​ស្រា សង្ស័យ​​ខ្យល់​គ ដេក​ស្លាប់​​នៅ​មុខ​​ផ្ទះ ត្រូវ​បាន​​ប្ដី​​ប្រ​ទះ​ឃើញ កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ នាទី​​ព្រឹក ថ្ងៃ​ទី​​១៤ ខែ​កញ្ញា ឆ្នាំ​​២០១៣ ដោយ​​ក្រុម​គ្រួ​សារ មិន​បាន​​ដឹង​ថា​ ស្ត្រី​​រង​គ្រោះ​​ស្លាប់ តាំងពី​ពេលណា​នោះទេ ហើយ​ដើម្បី​កុំ​ឲ្យ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏បាន​ចុះទៅ ធ្វើ​កោសល​វិច័យ​លើ សាកសព​ផងដែរ​។​

ស្ដ្រី​រងគ្រោះ​មានឈ្មោះ សំ តាំង​អេង អាយុ ៣៨​ឆ្នាំ មាន​ប្ដី​ឈ្មោះ គង់ ចាន់​ធួន អាយុ ៤៧​ឆ្នាំ រស់នៅ ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។ តាម​សម្ដី​បុរស​ជា​ប្ដី បាន​ឲ្យ​ដឹងថា ជា​​រៀង​រាល់​ថ្ងៃ ប្រពន្ធ​​របស់​គាត់​​តែង​តែ​​ផឹក​ស្រា ហើយ​​នៅ​មុន​​ថ្ងៃ​កើត​ហេតុ គាត់​​បាន​​ចេញ​ទៅ​រ​ត់​ម៉ូតូឌុប តាំងពី​ព្រឹក​​រហូត ដល់​​យប់​​ទើប​ចូល​ផ្ទះ ដែល​​ពេល​នោះ​​គាត់ មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ទេ ហើយក៏​មិន​ចាប់អារម្មណ៍ និង​សួររក​ដែរ ។ លុះ​ព្រឹក​ឡើង​នៅពេលដែល​គាត់ ចេញពីផ្ទះ​ទៅ​ទិញ​បារី ក៏​ប្រទះ​ឃើញ​ប្រពន្ធ របស់​គាត់​ស្លាប់​នៅមុខ​ផ្ទះ​តែម្ដង​៕
Wat 1409
ប្រភពពី៖វត្តភ្នំ

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item