Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_9197.html
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរូបនាង ជិះម៉ូតូប្រណាំងគ្នាលេង ទាំងកណ្ដាលអធ្រាត្រ ជាមួយមិត្តភក្ដិស្រីដូចគ្នា កាលពីវេលាម៉ោង១នឹង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវលេខ៣៥៥ ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ម៉ូតូជននារីរងគ្រោះម៉ាក ស្កូពី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1AV.7296 បើកបរដោយឈ្មោះ សុនិតា អាយុ២១ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភព ព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញ នារីវ័យក្មេង២នាក់ម្នាក់ជិះម៉ូតូម៉ាកស្កូពីនិងម្នាក់ជិះម៉ូតូ ម៉ាក អាយខុន ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដូចហោះ ប្រហែលជាប្រណាំងគ្នាលេង ព្រោះយប់ស្ងាត់ ស្រាប់តែមកដល់ចំណុចកើតហេតុ ផ្លូវរាងកោងបន្តិចក៏ជ្រុលចង្កូតទៅបុកគម្របលូដួល ផ្លោងប្រហែល២០ម៉ែត្របោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ប្រភព បន្តថា ពេលឃើញនារីម្នាក់ដួលស្លាប់បែបនេះ នារីម្នាក់ទៀតក៏ជិះហួសទៅហៅបងប្អូនជនរងគ្រោះ មកយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តញាណរង្សី រីឯម៉ូតូត្រូវយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការ រាជធានីភ្នំពេញ៕
ប្រភពពីៈ Khmer79

























Loading...




Post a Comment