Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ការផ្ទុះ​អំពើហិង្សា រវាង​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​រហូត​បណ្តា​ល​ឲ្យ មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់​នោះ ត្រូវបាន​អ្នកខ្លះ​អះអាងថា មក​ពី​សមត្ថកិច្ច​បិទផ្លូវ ខ្លះ​ថា​បណ្តាលមកពី​ប្រជាពលរដ្ឋ​គប់​ដុំថ្ម​ទៅលើ​សមត្ថកិច្ច​មុន និង ខ្លះទៀត​ថា​មាន​ក្រុម​យុវជនឈាមរាវ​មួយក្រុម ចង់​បង្ករឿង​។ តើ​អ្វី​ជាដើម​ចម​ពិតប្រាកដ​នៃ​អំពើរ​ហិង្សា​។

​អំពើហិង្សា​ការប៉ះទង្គិច​រវាង​ប្រជាពលរដ្ឋ ជា​លទ្ធផល​បាន​បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់ និង ច្រើន​នាក់​ទៀត​របួស។​ តួអង្គ​សំខាន់ៗ​ដែល​ត្រូវបាន​គេ​ដាក់​កំហុស នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ សមត្ថកិច្ច និង ប្រជាពលរដ្ឋ​។​ ​ប៉ុន្តែ​បើ​និយាយ​ពី​ដើមចម​ដែល​ធ្វើអោយ​មាន​ការប៉ះទង្គិច​វិញ​ការបិទផ្លូវ​គឺជា​មូលហេតុ​ធំ​ធ្វើអោយ​មាន​ហិង្សា​។

លោក​ចាន់ សុ​វេត សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​នៃ​សមាគម​អាដហុក ដែល​នៅក្នុង​ហេតុការណ៍​នោះ​បាន​អោយដឹងថា ការបិទផ្លូវ ការឆែកឆេរ និង ឥរិយាបថ​គំរោះគំរើយ​របស់​សមត្ថ​កិច្ច គឺជា​ការដុត​កម្តៅ​ធ្វើអោយ​មាន​ហិង្សា​។

សំលេងៈ

 

​លោក​គល់ បញ្ញា​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ក៏​លើកឡើង​ដូចគ្នា​ដែរ​ថា ការបិទផ្លូវ​ជា​មូលហេតុ​បង្ក​ហិង្សាៈ

សំលេងៈ

​ជាមួយគ្នានេះ​លោក​កែម ឡី​អ្នកវិភាគ​បញ្ហា​សង្គម យល់ឃើញថា បើ​បិទផ្លូវ​តែ​កន្លែង​ធ្វើបាតុកម្ម នោះ​មិន​ជា​បញ្ហា​នោះទេ តែបើ​បិទ​ផ្លូវ​ធំៗ​មួយចំនួន ច្បាស់​ណាស់​ថា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋៈ

សំលេងៈ

​បា​រ៉ា​ស​ដែក​លួស​របស់​សមត្ថកិច្ច​បា​ន​ធ្វើអោយ​ប្រជាពលរដ្ឋ​ខឹងសម្បារ នេះ​បើ​តាម​សំដី​របស់​លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជាៈ

សំលេងៈ

​យ៉ាងណា​ក៏​ដោយ​លោក​អ៊ូ វីរៈ ក៏​ទទួលស្គាល់​ដែរ​ថា ក្រុមយុវជន​ក្មេងៗ​ដែល​ឆេវឆាវ និង ហិង្សា​ក៏​បាន​បង្ក​អោយ​មាន​បញ្ហា ដោយ​បាន​គប់​ដុំ​ថ្ម​ទោះ​លើ​សមត្ថ​កិច្ចៈ

សំលេងៈ

​ទាក់ទង​នឹង​ការ​បិទផ្លូវ​ដែល​រង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង សង្គម​ស៊ីវិល លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ការបិទផ្លូវ​នេះ​គឺ​ដើម្បី​រក្សា​សុវត្ថិភាព ការពារ​ចលាចលៈ

សំលេងៈ


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item