Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/facebook_13.html
នៅក្នុងបន្ទប់រងចាំ និស្សិតស្រីប្រុសកំពុងតំរង់ជួរគ្នាដើម្បីប្រើប្រាស់បន្ទប់ទឹក។ ទីនោះ គឺជាកន្លែងដែល ប្រធានក្រុមហ៊ុន ហ្វេសប៊ុក និយាយជាលើកដំបូងទៅកាន់ប្រពន្ធរបស់គាត់។បន្ទាប់ពីបានបញ្ជប់ថ្នាក់ វិទ្យាល័យមកពី Massachusetts មក Priscilla Chan បានចូលទៅកាន់មហាវិទ្យាល័យ Havard កន្លែងដែលនាងត្រូវចូលរៀនថ្នាក់ប្រវត្តិសាស្រ្តនៅឆ្នាំ ២០០៥។ ទីនោះហើយដែល Priscilla Chan បានជួបនឹងលោក Mark Zuckerberg ចំពេលដែលលោកបានសម្រេចចិត្តបោះបង់ការសិក្សារបស់ខ្លួនចោល ព្រោះតែការងាររវល់ពេក។ គ្រានោះ លោក Mark បាននិយាយទៅកាន់ Chan ថា៖
«ហេ.. Priscilla! តើចង់បានការងារមួយនៅឯហ្វេសប៊ុកទេ?»
Priscilla ជាមនុស្សរួសរាយ ដូច្នេះនាងក៏ប្រញ៉ាប់ឆ្លើយទៅវិញថា៖
«ខ្ញុំពិតជាចង់ធ្វើការនៅ ហ្វេសប៊ុកណាស.. អរគុណ!» ប៉ុន្តែរហូតមកដល់ពេលនេះ Priscilla មិនដែលបានធ្វើការនៅហ្វេសប៊ុកម្តងណាទេ។ តែឃ្លាប្រយោគសន្ទនានេះហើយដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និទ្ធឹនិងរីកចំរើនឡើង។
ទំនាក់ទំនងរបស់អ្នកទាំងពីរ គឺជាមិត្តល្អនិងគ្នាអស់រយៈពេល ៧ឆ្នាំ មុនពេលដែលអ្នកទាំងពីរសម្រេចចិត្តណាត់គ្នាជាលើកដំបូងក្នុងនាមជាមិត្តប្រុសនិងមិត្តស្រី។
Priscilla អាចនិយាយបាន៣ភាសាយ៉ាងរអិល តែលោក Mark វិញបានតែមួយភាសាតែប៉ុណ្ណោះ ហេតុនេះ ពួកគេចាប់ផ្តើមពីការបង្រៀនភាសា ជាពិសេសគឺភាសាចិនដែលជាភាសាកំណើតរបស់ Priscilla ហើយទំនាក់ទំនងបែបនេះបានធ្វើឲ្យមិត្តភក្តិជាច្រើនរបស់គេយល់ថា គេទាំងពីរនាក់ស្រលាញគ្នាមែនទែន តែក្រោយមកវាក៏ក្លាយជាការពិត។
Priscilla បាននិយាយថា «ខ្ញុំមិនដែលគិតថា Mark នឹងមានអ្វីនោះទេ ហើយក៏មិនគិតថា ខ្ញុំត្រូវទាមទារអ្វីពីគាត់ដែរ ព្រោះខ្ញុំមិនចាប់អារម្មណ៌នឹងអ្វីដែលគាត់នឹងមាននោះទេ តែខ្ញុំខ្វល់និងអ្វីដែលគាត់កំពុងមានជាង។»
Priscilla Chan គឺជានារីដែលសំណាងជាងគេក្នុងលោកនេះ ព្រោះនាងបានរៀបការជាមួយបុរសជាមហាសេដ្ឋីវ័យក្មេងជាងកេបង្អស់ក្នុងលោក គឺលោក Mark Zuckerberg ជាអ្នកបង្កើតគេហទំព័រ បណ្តាញសង្គមដ៏ល្បីល្បាញគឺ ហ្វេសប៊ុក។
អ្វីដែលធ្វើឲ្យពួកគេអាចពាក់ចិញ្ចៀនរៀបការបាននោះគឺ គេទាំងពីរនាក់ជាអ្នកដែលស្រលាញ់ «ឆ្កែ» ដូចគ្នា ហើយមួយថ្ងៃៗរស់នៅជាមួយឆ្កែស្ទើតែច្រើនជាងគ្រួសារទៅទៀត។ ឆ្កែនីមួយៗរបស់អ្នកទាំងពីរ សុទ្ធតែមាន Facebook Page ទាំងអស់។ លើសពីនេះទៀត គេទាំងពីរនាក់ចាប់ផ្តើមដោយការ Chat តាមហ្វេសប៊ុក គឺមិនសូវជាបានជួបគ្នាញឹកញាប់ទេ បន្ទាប់ពីលោក Mark ផ្អាកការសិក្សារបស់ខ្លួន។ នៅថ្ងៃដែល Priscilla ទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា អ្នកដែលជួនផ្កាលើកទីមួយឲ្យនាងគឺលោក Mark។
ចុងក្រោយ អ្នកទាំងពីរបានរៀបអាពាហ៌ពិពាហ៌ដ៏សាមញ្ញមួយ នៅខែឧសភា ឆ្នាំ២០១២ ស្របពេលដែលលោក Mark បានដាក់បែងចែកក្រុមហ៊ុន ហ្វេសប៊ុក ជាបំនែកៗដើម្បីដាក់ចូលទៅក្នុងផ្សារហ៊ុន និងបានរកប្រាក់ចំណូលច្រើនលើសលប់ពីការបង្កើតឲ្យមានការផ្សាយពាណិជ្ជកម្មលើទំព័ររបស់ខ្លួន៕
យ៉ាងម៉េចដែរប្រិយមិត្ត..?
ប្រភពពីៈ នាវា























Loading...




Post a Comment