Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
លោក សាយ រតនៈ ពិធីករ​នៅ​CTN បាន​ចេញ​មុខ​បក​ស្រាយ​នៅ​ nob70 ព្រឹក​នេះ​ក្រោយ​​ពី​មាន​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​អនឡាញ​នៅ​កម្ពុជា​​ ដោយ​យោង​ប្រភព​តាម​Account facebook​ក្លែងក្លាយ​មួយ (Say Rathanak ) ក្រោម​ប្រធាន​បទ​តែ​មួយ​ថា​ពិធីករ​រូប​នេះ​បាន​ធ្វើ​ឱ្យ​​និស្សិត​នៅ​សាកលវិទ្យាល័យ​ NUM ម្នាក់​មាន​ផ្ទៃ​ពោះ​ ហើយ​បោះ​បង់​នាង​ចោល។
ខ្ញុំ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់​ពេល​បាន​ឃើញ​ព័ត៌មាន​នេះ វា​ពិត​ជា​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ និង​គ្រួសារ ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​​ជា​បុគ្គល​សាធារណៈ​ជៀស​មិន​ផុត​ពី​មាន​អ្នក​ស្រលាញ់ និង​អ្នក​មិន​ចូល​ចិត្ត​ខ្លះ​នោះ​ទេ“។ រតនៈ ប្រាប់​ពី​អារម្មណ៍​ចំពោះ​ព័ត៌មាន​ទាំង​នេះ។

ពិធីករ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នឹង​មិន​ចាត់​វិធានការ​អ្វី​ចំពោះ​អ្នក​ដែល​បាន​បង្កើត​គណនី​ហ្វេសបុក​ក្លែងក្លាយ​ ហើយ​កាត់​ត​រូប​ភាព​របស់​លោក និង​សរសេរ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​នោះ​ទេ។ “ខ្ញុំ​យក​ធម៌​ព្រះ​មក​ដាក់​ខ្លួន​ចុះ​បង​គឺ ពៀរ​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ“។

ជុំ​វិញ​បញ្ហា​ដែល​អ្នក​បង្កើត​គណនី​ក្លែងក្លាយ​បាន​សរសេរ​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា និង​បាន​ធ្វើ​ឱ្យ​និស្សិត​ស្រី​ម្នាក់​នៅ​សាកលវិទ្យាល័យNUM មាន​ផ្ទៃ​ពោះ​នោះ​ តារា​រូប​នេះ​ថា គឺ​មិន​ពិត​សូម្បី​កន្លះ​ភាគ​រយ។ លោក​បន្ត​ឱ្យ​ដឹង​ថា ប្រសិន​បើ​នេះ​ជា​រឿង​ពិត​មែន​នោះ ​នារី​ដែល​បាន​សរសេរ​នៅ​លើ​ហ្វេសបុក​នោះ​​នឹង​ចេញ​មុខ​មក​ដោះ​ស្រាយ​ជា​មួយ​លោក​ផ្ទាល់​មិន​ខាន មិន​មាន​ហេតុផល​អ្វី​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​យ៉ាង​នេះ​ទេ​ ព្រោះ​នាង​នឹង​មិន​បាន​ផល​អ្វី។

ក្នុង​ន័យ​នេះ​ពិធីករ​រូប​នេះ​បាន​លើក​ឡើង​ថា “នេះ​មិន​មែន​ជា​រឿង​ពិត​ទេ គឺ​បុគ្គល​ណា​ម្នាក់​ធ្វើ​ឡើង​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​តែ​ប៉ុណ្ណោះ បង​គិត​មើល​បើ​ខ្ញុំ​ខុស​ឆ្គង​ចំពោះ​នារី​ណា​ម្នាក់​មែន នារី​នោះ​ត្រូវ​មក​រក​ខ្ញុំ​ផ្ទាល់​ដោះ​ស្រាយ​គ្នា​តាម​ច្បាប់ មាន​រឿង​អី​ទៅ​ធ្វើ​រឿង​ដែល​គ្មាន​លទ្ធផល​បែប​នេះ?” ឫស​គល់​ដែល​នាំ​ឱ្យ​មាន​ព័ត៌មាន​នេះ​​លេច​ឡើង​លោក រតនៈ​ បាន​បន្ត​ឱ្យ​ដឹង​ថា អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្នត់​គំនិត​នយោបាយ​របស់​លោក​មិន​ត្រូវ​ជា​មួយ​នឹង​បុគ្គល​មួយ​ចំនួន ដូច្នេះ​ហើយ​គេ​ធ្វើ​បែប​នេះ​ដើម្បី​សម្លាប់​ប្រជាប្រិយភាព​របស់​លោក។ “មនុស្ស​មាន​គំនិត​ខុស​គ្នា តែ​ប្រហែល​​គេ​មិន​ពេញ​ចិត្ត​​គំនិត​របស់​ខ្ញុំ​ក៏​មិន​ដឹង តែ​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​ប្រទូសរ៉ាយ​តប​នឹង​ទង្វើ​គ្មាន​សីលធម៌​បែប​នេះ​ទេ ខ្ញុំ​ជឿ​ថា​គេ​ធ្វើ​អស់​ចិត្ត​គេ​នឹង​ឈប់“។

បើ​លើក​ពី​អាជីព​នៅ​ក្នុង​សិល្បៈ​វិញ​តារា​រូប​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មិត្ត​រួម​អាជីព មិន​ធ្លាប់​មាន​ទំនាស់​អ្វី​នៅ​ក្នុង​ចំណោម​អ្នក​សិល្បៈ​រហូត​ត្រូវ​គេ​ធ្វើ​ទង្វើ​បែប​នេះ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​​នោះ​ទេ។

ទាក់​ទិន​ទៅ​នឹង​រូបថត​ រតនៈ ថា លោក​បាន​បើក​ទូលាយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​លោក ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​គូពី​រូប​របស់​លោក​ទៅ​ប្រើ​បាន​ដោយ​សេរី។ “ដល់​ពេល​មាន​បញ្ហា​អីចឹង ខ្ញុំ​យល់​ថា​មិន​មែន​តែ​តារា​ទេ ដែល​ត្រូវ​ប្រយ័ត្ន យុវវ័យ​ក៏​គួរ​តែ​គិត​ពី​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ដែរ ដូច​ឃើញ​បញ្ហា​របស់​ខ្ញុំ​ជា​គំរូ​ស្រាប់“។

ជា​ចុង​ក្រោយ​ពិធីករ​រូប​នេះ​​បាន​ផ្ដាំ​ផ្ញើ​តាម​រយៈ​​ nob70 ថា លោក​ជា​មនុស្ស​សាមញ្ញ​ និង​ប្រកាន់​កណ្ដាល​ម្នាក់ តាម​រយៈ​ការ​មិន​ប្រទូស​តប​​នេះ​លោក​សង្ឃឹម​ថា អ្នក​ដែល​កាត់​ត​រូប​ថត​របស់​លោក​និង​ប្រឌិត​រឿង​នេះ​ឡើង​នឹង​បញ្ចប់ ហើយ​ក៏​សង្ឃឹម​ថា ប្រិយមិត្ត​នៅ​តែ​បន្ត​គាំទ្រ​លោក និង​ជឿ​ជាក់​ថា រឿង​ទាំង​នោះ​គឺ​គេ​ប្រឌិត​ឡើង​ទេ៕
ប្រភពអត្ថបទពី Nob70

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item