Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/tnt.html
វេលាព្រឹកថ្ងៃទី១៣ កញ្ញា អាជ្ជាធរក្រុងភ្នំពេញ និងក្រុមស៊ីម៉ាក់កម្ពុជា បានសម្រេចបំផ្ទុះគ្រាប់បែកច្នៃមួយប៊ីដុង ដែលត្រូវបានគេបំផ្លុងចោលនៅក្បែវិមានរដ្ឋសភា ដោយហេតុផលថា មិនអាចយកចេញក្រៅបាន។គ្រាប់បែកច្នៃនេះត្រូវបានគេផ្លុងចោលនៅមុខរដ្ឋសភាជាតិនៅនឹងកន្លែងតែម្តង ដោយសារតែគ្រាប់បែកនោះមិនអាចយកចេញបានទេ។ យោងតាមអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក លោក ហេង រតនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីកន្លែងកើតហេតុ។ ភ្នំពេញប៉ុស្តិ៍បានបន្តរៀបរាប់ថា គ្រាប់បែកកែច្នៃ នៅមុខរដ្ឋសភាជាតិនេះត្រូវបានបញ្ជាក់អះអាងថា ជាប្រភេទម្សៅ TNT។
ក្រោយការប្រទះឃើញ គ្រាប់បែកនេះ កងកម្លាំងសមត្ថកិច្ចចម្រុះ ក្រុមប្រឆាំងភារវកម្ម និងមន្ត្រីដោះមីនស៊ីម៉ាក់ បានមកធ្វើការត្រួតពិនិត្យ និងធ្វើការបិទផ្លូវឆ្លងកាត់តំបន់ជុំវិញផ្លូវមកកាន់រដ្ឋសភា និងស្ថានទូតប្រទេសអូស្ត្រាលី។ ទីបំផុតសមត្ថកិច្ចសម្រេចបំផ្ទុះគ្រាប់បែកច្នៃនេះ នៅនឹងកន្លែងតែម្តង នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃនេះ។
ដោយឡែកនៅឯស្ពាននាគខាងត្បូងវត្តភ្នំឯណោះវិញ គ្រាប់បែក៣គ្រាប់ដែលគេចងផ្អោបជាប់គ្នា ត្រូវបានគេប្រទះឃើញគេដាក់ចោលនៅជិតទីលានប្រជាធិបតេយ្យ។
វិទ្យុអាស៊ីសេរីបានរៀបរាប់ថា គ្រាប់កាំភ្លើងម៉ាក អិម ៧៩ (M79) ចំនួន ៣គ្រាប់ ត្រូវគេប្រទះឃើញនៅក្នុងសួនខាងកើតស្ពាននាគ នៃរមណីយដ្ឋានវត្តភ្នំ។ គ្រាប់កាំភ្លើងទាំង ៣គ្រាប់នោះ ត្រូវគេច្នៃចងភ្ជាប់គ្នាអោយមានតួនាទីដូចគ្រាប់បែក ដែលអាចដាក់បង្កៃអោយផ្ទុះ ត្រូវពលរដ្ឋប្រទះឃើញនៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី១៣ ខែកញ្ញា គឺនៅមិនឆ្ងាយប៉ុន្មានពីទីលានប្រជាធិបតេយ្យ ជាទីដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
គេហទំព័រ វិទ្យុអាស៊ីសេរីបានបន្តការរៀបរាប់របស់ខ្លួនថា អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ មានប្រសាសន៍ថា គ្រាប់បង្កៃទាំងនេះទំនងថាមានអ្នកណាម្នាក់យកមកដាក់ ដើម្បីបង្កភាពវឹកវរក្នុងសង្គមនៅក្រោយការបោះឆ្នោត។
មកដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចមិនទាន់យកគ្រាប់ទាំងនោះចេញនៅឡើយទេ គឺនៅរង់ចាំការត្រួតពិនិត្យរបស់មន្ត្រីជំនាញផ្នែកគ្រាប់បែក។
កាលពីថ្ងៃទី១២ ខែកញ្ញា គ្រាប់បែកចាស់មួយគ្រាប់ ក៏ត្រូវគេប្រទះឃើញនៅក្បែរវេទិការៀបចំពិធីស្វាគមន៍ថ្នាក់ដឹក នាំគណបក្សសង្គ្រោះជាតិ ក្នុងការជួបជុំអ្នកគាំទ្រគណបក្សនោះនៅក្រុងសៀមរាប។
ប្រភពពីៈ នាវា























Loading...




Post a Comment