Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​រយៈពេល​១០​ថ្ងៃ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​នាង​Olivia​Culpo​បវរកញ្ញា​ចក្កវាឡ​ប្រចាំឆ្នាំ​២០១២​និង​ជំនួយការ​របស់​នាង​បាន​ថតរូប​អនុស្សាវរីយ៍​នៅ​តំបន់​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​ល្បីល្បាញ​បំផុត​របស់​ឥណ្ឌា​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​រយៈពេល​១០​ថ្ងៃ​ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ នាង​ Olivia​ Culpo​ បវរកញ្ញា​ចក្កវាឡ​ប្រចាំឆ្នាំ​២០១២​ និង​ជំនួយការ​របស់​នាង​បាន​ថតរូប​អនុស្សាវរីយ៍​នៅ​តំបន់​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​ល្បីល្បាញ​បំផុត​របស់​ឥណ្ឌា​ Taj​ Mahal​ ។​

នៅ​ក្នុង​សកម្មភាព​ថត​នេះ​ នាង​បាន​អង្គុយ​នៅ​លើ​ផ្ទាំង​ថ្ម​គុ​ជ​មុខ​ព្រះ​វិហារ​ថតរូប​ផ្សាយពាណិជ្ជកម្ម​ស្បែកជើង​ ដោយ​នាង​បាន​ដាក់​ស្បែកជើង​១​គូ​នៅ​លើ​ផ្ទាំង​ថ្ម​ក្បែរ​នាង​អង្គុយ​ និង​អម​ដោយ​កាបូប​ដែល​មាន​ស្បែកជើង​ជា​ច្រើន​នៅ​ខាងក្នុង​ថែម​ទៀត​ ។​ ​

ក្រោយមក​រូបភាព​ថត​ផ្សាយពាណិជ្ជកម្ម​របស់​បវរកញ្ញា​ចក្កវាឡ​រូប​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ Internet​ យ៉ាង​ព្រោងព្រាត​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឥណ្ឌា​រស់នៅ​តំបន់​នោះ​សម្តែង​នូវ​ការ​ខឹងសម្បា​ និង​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​រូប​នាង​ ព្រោះ​តំបន់​សម្បត្តិ​វប្បធម៌​នេះ​ត្រូវ​ហាមឃាត់​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្រោម​រូបភាព​ផ្សេងៗ​ បែរជា​នាង​ Olivia​ Culpo​ បំបាន​លើ​ច្បាប់​ហាមប្រាម​ទៅ​វិញ​ ។​ ​

តាម​ច្បាប់​នៅ​ប្រទេស​ឥណ្ឌា​ ជន​ណា​ដែល​បំពាន​ទៅ​លើ​ច្បាប់​ហាមប្រាម​ក្នុង​តំបន់​សម្បត្តិ​វប្បធម៌​ជាតិ​ ត្រូវ​ទទួល​រង​ការ​ផាកពិន័យ​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ ។​

​ប្រភព​នៃ​បណ្តាញ​ព័ត៌មាន​របស់​ឥណ្ឌា​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ នាង​ Olivia​ Culpo​ បាន​ធ្វើការ​សុំ​ទោស​ចំពោះ​ប្រជាពលរដ្ឋ​ឥណ្ឌា​ទាំងអស់​ ដោយ​នាង​បាន​ធ្វើការ​បកស្រាយ​ថា​ នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​រឿង​នោះ​ ។​ នាង​បាន​បញ្ជាក់​ថា​ "​ខ្ញុំ​សង្ឃឹមថា​ មនុស្ស​គ្រប់​រូប​នឹង​យល់​ថា​ ខ្ញុំ​គ្មាន​ចេតនា​ធ្វើ​នូវ​រឿង​ដូច្នេះ​ឡើយ​ ។​ ខ្ញុំ​ធ្វើ​តាម​អ្នកដឹកនាំ​បញ្ជា​ឲ្យ​ធ្វើ​តែ​ប៉ុណ្ណោះ​ ។​ "​ ៕​ oliviaculpo-shoesoliviaculpo-shoes1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item