Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖សន្តិ​សុខ​​របស់​​ក្រុម​ហ៊ុន​​អេ​​ជី​​អេសយាម​​ប្រ​ចាំ​ការ​​វេន​​យប់ត្រូវ​បាន​​គេ​​ស​ម្លាប់នៅ​ក្នុង​​សិ​ប្ប​កម្មកាត់​ដេរ​​តុង​​ស៊ី​ង

​រាជធានី​ភ្នំពេញ ៖ សន្តិ​សុខ​​របស់​​ក្រុម​ហ៊ុន​​ អេ​​ជី​​អេស យាម​​ប្រ​ចាំ​ការ​​វេន​​យប់ ត្រូវ​បាន​​គេ​​ស​ម្លាប់ នៅ​ក្នុង​​សិ​ប្ប​កម្ម កាត់​ដេរ​​តុង​​ស៊ី​ង ហើយ​​សមត្ថ​កិច្ច​​ស​ង្ស័យ​​ថា ក្រុម​ចោរ​​បាន​​ចូល​​ប្លន់ យក​​ម៉ូតូ​​ស្មាស់ របស់​​ជន​រង​គ្រោះ មួយ​គ្រឿង​​ស៊េរី​​ឆ្នាំ​

​២០១២ រួម​និង​ម៉ាស៊ីន កាត់​កំណាត់​ចំនួន ៦​គ្រឿង ដែល​ក្នុង​មួយគ្រឿង​មានតម្លៃ ៣០០​ដុល្លារ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៦​និង​០០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ជនរងគ្រោះ​ឈ្មោះ ស៊ុន ប៊ុន​ថា​រ៉េត អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រះ​ព​ន្លូ​ង ឃុំ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ស្លាប់​នៅ​នឹង​ក​ន្លែ​កើតហេតុ ដោយមាន​ស្នាម​ផុង ត្រង់​ចិញ្ចើម​។ ជនរងគ្រោះ​ជា​សន្តិសុខ របស់​ក្រុមហ៊ុន អេ​.​ជី​.​អេស ចូល​យាម​វេន​យប់ នៅ​សិប្បកម្ម កាត់ដេរ​តុង​ស៊ី​ង ចាប់ពី​ម៉ោង ៦​ល្ងាច​ចេញ​ម៉ោង ៦​ព្រឹក​៕

Wat 2410 Wat 24101

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item