Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ចិន៖ក្រុមហ៊ុន​ចិនបានបង្ហាញ​​ម៉ូដ​​អាវ​ទ្រ​នាប់ដែល​មាន​​លក្ខណៈ​ពិ​សេ​សនិង​​មាន​​ភាព​ងាយ​ស្រួលសម្រាប់​​មិត្ត​​ស្ត្រី​​ទាំង​ឡាយ​​ដែល​មាន​​ដើម​ទ្រូង​​ល្អៗ

​ប្រទេស​ចិន ៖ ក្រុមហ៊ុន​ចិន បានបង្ហាញ​​ម៉ូដ​​អាវ​ទ្រ​នាប់ ដែល​មាន​​លក្ខណៈ​ពិ​សេ​ស និង​​មាន​​ភាព​ងាយ​ស្រួល សម្រាប់​​មិត្ត​​ស្ត្រី​​ទាំង​ឡាយ​​ ដែល​មាន​​ដើម​ទ្រូង​​ល្អៗ ព្រោះ​​វា​​មិន​មាន​​ភាព​​រញ៉េរ​ញ៉ៃ មិន​មាន​​ខ្សែ​​ខ្វាត់​ខ្វែង ដូច​​អាវ​ទ្រ​នាប់​​ធម្មតា​ដែល​នាំ​ឲ្យ មាន​ស្លាកស្នាម​នៅលើ​សាច់​របស់​មិត្ត​នារី​នោះទេ ហើយ​រឿង​ដ៏​សំខាន់​នោះ វា​ក៏មាន​ភាពងាយស្រួល សម្រាប់​កិច្ចប្រតិបត្តិការ របស់​មិត្ត​ប្រុស​ផងដែរ​។

ប៉ុន្តែ​ស្ត្រី​ទាំងឡាយ គួរ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ និង​មាន​ភាព​ប្រុងប្រយ័ត្ន​ផងដែរ ពីព្រោះថា ម៉ូដ​អាវទ្រនាប់​ពិសេស​នេះ អាច​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​របូត ចេញពី​សុដន​ផងដែរ ប្រសិនបើ​ទំហំ​ដើមទ្រូង របស់​អ្នកធំ​ពេក​។  ទោះជា​យ៉ាងណា ការតាំងពិព័រណ៍ សម្លៀកបំពាក់​ឈុត​ក្នុង ដ៏​ពិ​សេសមួយ​នេះ ធ្វើឡើង​យ៉ាង​រលូន និង​មានការ​ចាប់អារម្មណ៍​បំផុត ដោយមាន​ការចូលរួម ពី​សំណាក់​តារា​ម៉ូ​ដែល វ័យក្មេង​ស្រស់ស្អាត​ជាច្រើន​។

តារា​ម៉ូ​ដែល​បាន​ពាក់ អាវទ្រនាប់​ពិសេស​នេះ ចេញមក​បង្ហាញ​នៅមុខ​សាធារណជន យ៉ាងច្រើន​កុះករ ក្នុង​អារម្មណ៍​ភិតភ័យ​យ៉ាងខ្លាំង ផងដែរ​ព្រោះ​ខ្លាច​វារ​បូត ចេញ​សុដន​កណ្តាលវាល ។  គេ​អាច​វាយតម្លៃ​បាន​ថា អាវទ្រនាប់​ប្រភេទ​អត់​ខ្សែ​នេះ សម្រាប់​ប្រើ​ជាមួយ រ៉ូ​ប​វាល​ត្រឹម​ដើមទ្រូង​ប៉ុណ្ណោះ ។ ប៉ុន្តែ​វា​ក៏​ជា​រឿង​ងាយស្រួល​ផងដែរ សម្រាប់​មិត្ត​ប្រុស ឬ​ស្វាមី​ទាំងឡាយ អាវទ្រនាប់​ពិសេស​នេះ អំណោយផល​រឿង​លើ​គ្រែ ៕

Wat wear1 Wat wear2 Wat wear32


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item