Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថានៅវេលា​ល្ងាច​នា​ថ្ងៃទី​១៦ខែតុលាឆ្នាំ​២០១៣ម្សិលមិញ​នេះមាន​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែរ​ឡាញបាន​ធ្លាក់​ចូលទៅក្នុង​ទឹក​នៅ​តំបន់​ខេត្ត​ចំប៉ា​សាក់

​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា នៅវេលា​ល្ងាច​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ មាន​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែរ​ឡាញ បាន​ធ្លាក់​ចូលទៅក្នុង​ទឹក​នៅ​តំបន់​ខេត្ត​ចំប៉ា​សាក់ នៃ​ប្រទេស​ឡាវ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ជាង​៤០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ។​

​អ្នកដំណើរ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​រឡាញ​នោះ បើតាម​ព័ត៌មាន​ជាបឋម​បាន​ឲ្យ​ដឹងថា មាន​ជនជាតិ​ឡាវ​ចំនួន​១៧​នាក់ ជនជាតិ​បារាំង​ចំនួន​៧​នាក់ ជនជាតិ​អូស្ត្រាលី​ចំនួន​៥​នាក់ ជនជាតិ​ថៃ​ចំនួន​៥​នាក់ ជនជាតិ​កូរ៉េ​ចំនួន​៣​នាក់ ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ជនជាតិ​ចិន​ចំនួន​១​នាក់ ជនជាតិ​កាណាដា​ចំនួន​១​នាក់ និង ជនជាតិ​ម៉ាឡេស៊ី ចំនួន​១​នាក់ ។​

​តាម​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់​ទៅក្នុង​ទឹក ដោយ​ដាច់​ផ្នែក​ខាង​កន្ទុយ​យន្តហោះ និង​តួ​ខាងមុខ​ជ្រមុជ​លិចទៅ​ក្នុង​ទឹក ខណៈដែល​យន្តហោះ​ពេល​ហោះហើរ​បាន​ជួបប្រទះ​នឹង​អាកាសធាតុ​ចុះ​អ័ព្ទ និង​ខ្យល់​ខ្លាំង ៕​

er43


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item